ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ផ្អើល លេង​គប់​សុទ្ធតែ​គ្រប់​បែកចឹងនោះ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​គប់​គ្រាប់បែក​ចូល​ផ្ទះ​អ្នកលក់​គ្រឿងទេស​មួយ​កន្លែង ទាំង​កណ្តាល​អា​ធ្រា​ត្រ​ម បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសស្រាល កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង នៅ​ក្នុងភូមិ​ទួល​ពង្រ…

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​គប់​គ្រាប់បែក​ចូល​ផ្ទះ​អ្នកលក់​គ្រឿងទេស​មួយ​កន្លែង ទាំង​កណ្តាល​អា​ធ្រា​ត្រ​ម បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសស្រាល កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង នៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ជួន ឈុ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រង​របួស​ជើង ភ្លៅ និង​មុខ តែ​សំណាងល្អ​រង​របួសស្រាល ដែល​មាន​ប្ដី​ឈ្មោះ ឌី ភិ​ច អាយុ​៥៥​ឆ្នាំ មិន​រង​របួស​ទេ ហើយ​មុខរបរ​ធ្វើស្រែ​ចម្ការ និង​គ្រឿងទេស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​ធ្វើការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ជា​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា ករណី​គប់​គ្រាប់បែក​ចូល​ផ្ទះ​អ្នកលក់​គ្រឿងទេស​នេះ​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​ពី​អត្តសញ្ញាណ គឺ​អាច​បណ្តាល​មក​ពី​រឿង​គំនុំ តែ​ទោះជា​បែប​ណា​ក៏​ដោយ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​វែក​រកមុខ​ជន​ដែល​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

គួ​រំលឹក​ថា គ្រាប់បែក​ដែល​គប់​ចូល​ក្នុងផ្ទះ​អ្នកលក់​គ្រឿងទេស​ជា​ប្រភេទ​គ្រាប់បែក​កែ​ច្នៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ