ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម ឆេះដុំ​ពេល​គេ​សួរ​រឿង Alexis Sanchez

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho មានការ​ខឹងសម្បារ​ពេល​ឮ​សំនួរ​សួរ​ពី​ការ​លេង​របស់…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho មានការ​ខឹងសម្បារ​ពេល​ឮ​សំនួរ​សួរ​ពី​ការ​លេង​របស់ Alexis Sanchez ក្រោយ​ទទួល​បាន​លទ្ធផល​ស្មើ Sevilla ជាមួយនឹង​សូន្យ​គ្រាប់ ។

កាលពី​ថ្ងៃ​ពុធ​នេះ Manchester United លេង​ស្មើរ​ដៃ​នឹង Sevilla ដោយ​គ្មាន​នរណា​ស៊ុត​ចូល​ទេ ។ ចំពោះ Alexis Sanchez ដែល​ទើបនឹង​ដូរ​ចូល​មក មិន​បាន​ចេញ​ថ្វីដៃ​អ្វី​ឡើយ ហើយ​ត្រូវ​បាន​គេ​ប្តូរ​ចេញ​នៅ​១៥​នាទី​ចុង​ក្រោយ​មុន​ចប់​ការ​ប្រកួត ។

នៅ​ពេល​ប្រកួត​ចប់ អ្នកកាសែត​បាន​សួរ​លោក Mourinho ថា តើ Sanchez បាន​លេង​ល្អ​តាម​ការ​តាក់​តិច​ដែល​ក្រុម​បាន​ប្រាប់​ដែរ​ឬ​អត់ ។ លោក​ស្រាប់តែ​ឆេះដុំ​ភ្លាម ហើយ​ឆ្លើយ​ថា ៖ “​ខ្ញុំ​គិត​ថា​អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មិន​យល់​ពី​បាល់​ពិតប្រាកដ​ទេ ។ បាល់​ពិត​មិនមែន​ប្រកាន់​ច្រើន ថាបើ​អ្នកឯង​ជា​ខ្សែបម្រើ​គឺ​មិន​ត្រូវ​ការពារ​នោះ​ទេ ។ ពេល​នេះ​ទៅ​ជា​កីឡាករ​ល្អ លុះត្រា​ក្រុម​ត្រូវ​តែ​ឈ្នះ​ទៅ​វិញ ។​”

លោក​បាន​បន្ត​ថា ៖ “​វា​ស្រួល​យល់​ទេ ។ ពេល​ក្រុម​មាន​បាល់​ជាប់ជើង គឺ​គេ​ត្រូវ​ប្រយុទ្ធ ។ ពេល​បាល់​នៅ​ជាប់ជើង​របស់​ក្រុម​ផ្សេង គេ​ត្រូវ​ការពារ ។ គ្រប់​គ្នា​សុទ្ធតែ​មាន​តាក់​តិច​លេង​ទាំងអស់​ហ្នឹង ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ