ចិត្តប្រពន្ធក្តៅលើសភ្លើង វ៉ៃប្តីឱ្យសន្លប់រួច​កាត់លិង្គបោះចូលបង្គន់


ឥណ្ឌា ៖ តាមប្រភពពី​ Metro បាន​ឱ្យដឹងថា ស្រ្តីម្នាក់ត្រូវបានប៉ូលិស​ឃាត់ខ្លួន ក្រោយ​ពេល​​គាត់​​បាន​​កាត់​ប្រដាប់ភេទ​របស់ប្តីហើយ​យកទៅបោះ​ចូលក្នុងបង្គន់ ។

ស្ត្រីជាប្រពន្ធ​ឈ្មោះ​ Sukhwant Kaur ចោទ​ប្រកាន់ប្តីរបស់នាង​ឈ្មោះ Azad Singh អាយុ៤០ឆ្នាំ ថា លួចមានស្រីក្រៅ ។ ដោយសារតែចិត្តឆៅ មិនចង់ឱ្យ​ស្រីផ្សេងបានស្គាល់ជាតិប្តីរបស់នាង នាងក៏សម្រេច​ចិត្តលួចកាត់លិង្គរបស់ប្តីនាងចោល នៅពេលប្តីដេកលក់បាត់ ។

នៅពេលប្តីរបស់នាងដេកលក់ នាងយកដំបងដែកវាយក្បាលឲ្យសន្លប់​ហើយយកកាំបិត​កាត់​ទាំង​ប្រដាប់​វែង និងប្រដាប់មូលទាំងពីរចោល ហើយបោះចូលក្នុងចានបង្គន់ ។ ប្តីរបស់នាងឈឺខ្លាំងពេក ក៏រត់ទៅមន្ទីរ​ពេទ្យ ស្ទើរតែមិនទាន់។ រឿងរ៉ាវញាក់សាច់នេះ បានកើតឡើងនៅភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។

នៅពេលនេះ បុរសជាប្តីកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ព្រោះលិង្គរបស់ខ្លួនមិនដឹងជា​ទៅណា​បាត់​ហើយ​ទេ ក្រោយពេលចាក់ទឹកទៅតាមបង្គន់បាត់ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ