ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​តស៊ូ​យ៉ាង​កម្សត់កម្រ​លោក បូ ចាន់​ណា​ក់ ហៅ​វេហា បាន​ទទួលមរណៈភាព​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក បូ ចាន់​ណា​ក់ ហៅ វេហា បាន​ទទួលមរណៈភាព​ហើយ​បន្ទាប់​ពី​ត្រូវ​ភ្លើង​ឆេះ​យ៉ាងធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ក្លឹ​ប​កំសាន្ត LV ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ លោក បូ ចាន់​ណា​ក់ ហៅ វេហា បាន​ទទួលមរណៈភាព​ហើយ​បន្ទាប់​ពី​ត្រូវ​ភ្លើង​ឆេះ​យ៉ាងធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ក្លឹ​ប​កំសាន្ត LV ខេត្ត​ព្រះ​សីហ​នុ ទី​ដែល​លោក​ប្រកប​អាជីព​ចម្រៀង​នៅ​ទីនោះ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយលោកបានទទួលមរណៈភាពនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

ដំណឹង​មរណៈភាព​របស់​លោក វេហា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ YA Ya Cambodia ដោយនៅ​ក្នុង​នោះ​មានការ​បង្ហោះ​រូបភាព​សាកសព​លោក វេហា ដោយ​ភ្ជាប់​ជាមួយ​សារ​ដ៏​ខ្លី​ថា «​ប្តី​ខ្ញុំ​ស្លាប់​ហើយ​» ។ តារាចម្រៀង​ប្រចាំ​ក្លឹ​ប LV លោក វេហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​ការ​ឆេះ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ពី​អគ្គី​ភ័យ ហើយ​លោក​ទទួលមរណៈភាព​នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​កើតហេតុ ។

យ៉ាងណា​ក៏​ដោយនៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ត្រូវ​ឆេះ​រហូត​ស្លាប់​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សា​វី​ន ហ្វី​លី​ព បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​នោះ​លោក វេហា ទំនងជា​ស្រវឹង​មិន​អាច​រត់​ចេញពី​អគ្គី​ភ័យ​ដែល​ឆាបឆេះ​នោះ​បាន​ទើបត្រូវ​ភ្លើង​ឆេះ​យ៉ាង​ពេញ​ខ្លួន​ដូច្នេះ ។ យ៉ាងណា​ក៏​ដោយ​ទាំង​លោក ហ្វី​លី​ព លោក​ក្រុម​គ្រួសារ​លោក វេហា បាន​សម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក​ក្នុង​ពេល​ដែល​តារាចម្រៀង​ក្នុង​ក្លឹ​បរា​ត្រី​រូប​នេះ​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​កម្សត់កម្រ​បំផុត ។

បើ​តាម​លោក សា​វី​ន ហ្វី​លី​ព លោក វេហា ជា​មនុស្ស​ដែល​លោក​បាន​ស្គាល់​ជាង​១០​ឆ្នាំ​មក​ហើយ​តាំងពី​លោក​មាន​ប្រវត្តិ​ច្រៀង​នៅ​ប៊ៀ​រ​ហ្គា​ដិ​ន​ដើម្បី​ដូរ​បាយ ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​មានឱកាស​មក​ច្រៀង​នៅ​ក្លឹ​ប LV នេះ​លោក​បាន​មាន​ភរិយា និង​កូន​ម្នាក់​នៅ​ទីនោះ​តែ​អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​វិញ ដោយ​លោក​ត្រូវ​មាន​ភារកិច្ច​ចិញ្ចឹម​កូន ។ តារាចម្រៀង​លោក វេហា ជា​មនុស្ស​ម្នាក់​ដែល​មានការ​ច​រិ​ក​សុភាព​រាបសារ និង​មានការ​គោរព​រៀមច្បង​នៅ​ក្នុង​សិល្បៈ​ណាស់ ហើយ​សម្លេង​ក៏​ពិ​រោះ ប៉ុន្តែ​លោក​គ្មាន​ឱកាស​សម្រាប់​បញ្ចេញ​សមត្ថភាព​តាម​ឆាក​តន្ត្រី​ធំ​ៗ​ឡើយ ។

លោក សា​វី​ន ហ្វី​លី​ព បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ពេល​ដែល​មើលឃើញ​ពី​ភាព​លំបាក​របស់​លោក វេហា នោះ​រូប​លោក និង​ក្រុមការងារ​មួយ​ចំនួន​ទៀត​បាន​គ្រោង​ផលិត​បទ Original Song សម្រាប់​ឲ្យ​លោក​ច្រៀង ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ។ ប៉ុន្តែ​គម្រោង​មួយ​នេះ​មិន​ទាន់​បាន​ចេញ​ជា​រូបរាង​ផង​លោក វេហា បាន​ទទួលមរណៈភាព​ដ៏​គូរ​ឲ្យ​សោកស្តាយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ