ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្លូវ​មិន​ឲ្យ​ចូល​បុរី ប្រជាពលរដ្ឋ​៥០​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុង​បុរី​មួយ​កន្លែង​ប្រមាណ​៥០​គ្រួសារ បាន​ផ្ទុះ​ការ​តវ៉ា​មិន​ពេញចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់នៅ​ខាង​ដើមផ្លូវ បាន​សង់​ទ្វារ​ស័ង្កសី​បិទផ្លូវ​សាធារណៈ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​នៅ​ពេល​យប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុង​បុរី​មួយ​កន្លែង​ប្រមាណ​៥០​គ្រួសារ បាន​ផ្ទុះ​ការ​តវ៉ា​មិន​ពេញចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់នៅ​ខាង​ដើមផ្លូវ បាន​សង់​ទ្វារ​ស័ង្កសី​បិទផ្លូវ​សាធារណៈ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​នៅ​ពេល​យប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​បុរី​មួយ​កន្លែង​នៅ​ខាងក្រោយ​ផ្សារ​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​អូ​គ័​រ​ដេ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រស់នៅ​ក្នុង​បុរី​ខាងលើ​នោះ​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ កាលពីមុន​បុរី​ខាងលើ គឺ​មាន​ចក្រ​ចូល​ខាងជើង​តែ​មួយ​ទេ លុះដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ដោយ​ខាង​ម្ចាស់​បុរី​ឃើញ​ផលវិបាក​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ ខាង​ម្ចាស់​បុរី​ក៏​បាន​ទិញ​ដី​ទំហំ​ក្បាល​៥​ម៉ែត្រ​បណ្តោយ​ពី​ផ្លូវ​ខាង​មុខ​ផ្សារ​ត្រពាំង​ឈូក​ដល់​របង​បុរី ពី​ឈ្មោះ កេ​ត ជី​ម ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ដែល​ជា​ម្ចាស់​ដី​ក្នុង​តម្លៃ​២​ម៉ឺន​ដុល្លារ ដោយ​មាន​ក្រដាស​ស្នាម និង​ស្នាម​មេដៃ ទាំង​ព្រមព្រៀង​ពី​ភាគី​ទាំង​សងខាង ។

ម្ចាស់​បុរី​ក៏​បាន​ធ្វើការ​ចាក់​បេតុង​ធ្វើ​ជា​ផ្លូវ​ចក្រ​ចូល​ខាងលិច​មួយទៀត ដើម្បី​ផ្តល់​ការ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី លុះដល់​ឆ្នាំ​២០១៤ បុគ្គល​ឈ្មោះ កេ​ត ជី​ម បាន​ធ្វើការ​សាងសង់​ទ្វារ​ស័ង្កសី​បិទ​ចក្រ​ចូល​ខាងលិច ដោយ​ត្អូញ​ថា ខ្លាច​មាន​ចោរលួច​រថយន្ត​របស់​គាត់ ដែល​កន្លង​មក​បាន​លក់​ទៅ​ឲ្យ​ម្ចាស់​បុរី​ដែល​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ។ បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​ប្រជាពលរដ្ឋ ព្រោះ​ពេល​កន្លង​មក​បុគ្គល​ឈ្មោះ កេ​ត ជី​ម ខាងលើ​បាន​ធ្វើ​ទ្វារ​បិទ​ចក្រ​ចូល​ខាងលិច​នៅ​ពេល​យប់​គឺ​ចាប់ពី​ម៉ោង​០៦​ល្ងាច​ទៅ​បើក​តែ​ពេល​ថ្ងៃ​គឺ​ចាប់​បើក​ពី​ម៉ោង​០៧​ព្រឹក​ទៅ​ដល់​ល្ងាច ។ ពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មានកម្ម​វិធី​បុណ្យ​ទាន​ម្តង​ៗ​ត្រូវការ​សងរោង​បុណ្យ ឬ​ការ​នៅ​ក្នុង​បុរី រួច​ទៅ​សូម​បុគ្គល​ខាងលើ​ឲ្យ​បើកទ្វារ​ចក្រ​ចូល​ខាងលិច​ម្តង​ៗ​នៅ​ពេល​យប់ គឺ​បុគ្គល​រូប​នោះ​មិន​ព្រម​បើក​ឲ្យ​ធ្វើ​ដំណើរ​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក​ពួក​គាត់​ក៏​ធ្លាប់​បាន​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង​ទៅ​សង្កាត់​ជា​ច្រើន​លើ​ច្រើន​សារ​ណាស់​មក​ហើយ​ដែរ តែ​គ្រាន់តែ​ចៅសង្កាត់​បាន​ហៅ​ពួក​គាត់ និង​បុគ្គល​ខាងលើ​ទៅ​ធ្វើការ​សម្របសម្រួល​គ្នា រួច​បុគ្គល​ខាងលើ​ក៏​ព្រម​ធ្វើការ​បើកទ្វារ​ឲ្យ​តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ដូច​ដើម​វិញ ។ លុះដល់​ថ្ងៃ​កើតហេតុ​នៅ​ផ្លូវ​ចក្រ​ចូល​បុរី​ទិស​ខាងជើង​មានផ្ទះ​មួយ​បាន​សង​រោងការ​នៅ​លើ​ផ្លូវ​បង្ក​ឲ្យ​ពួក​គាត់​បើករថយន្ត ឬ​ម៉ូតូ​ចេញ​ទៅ​ខាងក្រៅ​មិន​បាន បន្ទាប់​មក​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ទៅ​សូម​បុគ្គល​ឈ្មោះ កេ​ត ជី​ម ខាងលើ​ឲ្យ​បើកទ្វារ​ចក្រ​ចូល​ខាងលិច​តែ​បុគ្គល​រូប​នោះ​មិន​ព្រម​បើក​នោះ​ទេ ក៏​ទោះបីជា​ពួក​គាត់​សូម​អង្វរ​បុគ្គល​ខាងលើ​យ៉ាងណា​ក៏​ដោយ ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះ​ប្រ​កែ​ច​គ្នា​ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើការ​វាយ​ទម្លុះ​ទ្វារ​ស័ង្កសី​ខាងលើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញចូល និង​រង់ចាំ​ធ្វើការ​កោះហៅ​បុគ្គល​ខាងលើ​រួម​ទាំង​ប្រពល​រដ្ឋ​ទាំង​៥០​គ្រួសារ​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​សង្កាត់​អូ​បែក​ក្អម​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ