ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ប្រឹងរៀន​សូត្រ​ទេ ពិតជា​ធ្លាក់​ហើយ !

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ “​សាលា​នគរបាល​ល្អ សិស្ស​នគរបាល​ប្រឹងប្រែង​រៀនសូត្រ និង​មាន​កិច្ចសហការ ល្អ​ពី​អង្គភាព​ផ្ទាល់ ទើប​ពេល​ចប់​វគ្គ​សិក្សា សិស្ស​នាយ នាយ​នគរបាល​រង ចេញ​ទៅ​វិញ​មាន…

ខេត្តកំពង់ឆ្នាំង ៖ “​សាលា​នគរបាល​ល្អ សិស្ស​នគរបាល​ប្រឹងប្រែង​រៀនសូត្រ និង​មាន​កិច្ចសហការ ល្អ​ពី​អង្គភាព​ផ្ទាល់ ទើប​ពេល​ចប់​វគ្គ​សិក្សា សិស្ស​នាយ នាយ​នគរបាល​រង ចេញ​ទៅ​វិញ​មាន គុណភាព​ល្អ​”​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង ផ​ល្លី ប្រធាន​បណ្ឌិតសភា នគរបាល​ជាតិ មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ជួប​សំ​ណា​ល និង​សាកសួរ​សុខទុក្ខ​ដល់​សិស្ស​នាយ នាយ​នគរបាល​រង ដែល​កំពុង​ទទួល​វគ្គ​បណ្តុះបណ្តាល កម្រិត​បឋម វិជ្ជា​ជិ​វៈ​នៅ​សាលា​នគរបាល​ភូមិភាគ​៦ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា ពាក្យ​ថា ហ្វឹកហ្វឺន​បណ្តុះបណ្តាល គឺជា​កន្លែង​ហាត់ពត់លត់ដំ​ប្អូន​ៗ ឲ្យ​មាន​កម្លាំង​ឋា​ម​ពល​មាំមួន ស្មារតី​រឹង​មាំ រួម​ផ្សំ​ចំណេះដឹង ជំនាញ​ផង​នោះ ទើប​ប្អូន​ៗ​ក្លាយជា​កម្លាំងប្រដាប់អាវុធ រឹង​មាំ និង​ទទួល​ជោគជ័យ ក្នុង​ការងារ​។ នៅ​ទី​នេះ​សាលា​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ គឺ​ទី​១. សមធម៌ គឺ​បើ​ប្អូន​ៗ ប្រឹងរៀន​សូត្រ​ប្រឡង​ជាប់​។

គោល​ការ​មួយ​នេះ​មាន​តម្លាភាព​ច្បាស់លាស់ ដែល​ប្អូន​ៗ​នឹង មាន​ភាព​ជឿជាក់ ចំពោះ​សាលា​,​ទី​២.​ភាព​មិន​លម្អៀង គឺ​សាលា​មិន​យោគយល់ កូន​អ្នកតូច​អ្នកធំ ឬ​បក្ខពួក​និយម​ឡើយ​។ ទី​៣.​គុណភាព ត្រូវ​ប​ង្ហឹ​ក​ហាត់​ប្អូន​ៗ​ឲ្យ​ទៅ​តាម​ស្តង់ដា ទាំង​កាយសម្បទា ទាំង​ចំណេះដឹង ហើយ​ទី​នេះ​សិស្ស​ដែល​ធាត់​ៗ ត្រូវ​ដាក់​កម្រិត​ឲ្យ​ហ្វឹកហាត់​ថែម​ទៀត ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ដោយ​មិន​ឲ្យ​ឈប់​សម្រាក​ឡើយ​ដើម្បី​សម្រក​គីឡូ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​ដែរ​ថា មិន​ថា សាលា​ភូមិភាគ​នេះ ឬ​ភូមិភាគ​ណា​ទេ គឺ​មានការ​ខ្វះខាត​ច្រើន​ណាស់ ដូច​ជា​បន្ទប់​ហាត់​ក្បាច់​គុណ កន្លែង​បាញ់​គ្រាប់​ពិត និង​ទីលាន​រត់​កាត់​ឧបសគ្គ​ជាដើម​។ បើ​ប្រៀបធៀប​នឹង​ប្រទេស​គេ យើង​បាន​តែ ៤០% ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងនេះ​ក្តី​ក៏​កន្លង​មក សិស្ស​ដែល​បាន​ចេញពី​សាលា​ទាំងអស់​ទទួល​បាន លទ្ធផល​នឹង​ក្លាយ​ខ្លួន​ពី​ជន​ស៊ី​វិល​ទៅ​ជា​កងកម្លាំង ប្រដាប់​អាវុធ​ល្អ​ដែរ​។

 

ចុងបញ្ចប់ ឯកឧត្តម​បាន ផ្តាំផ្ញើ​ដល់​សិស្ស​នាយ នាយ​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ ទាំង​ក្នុង និង​ក្រៅ​ថ្នាក់ ត្រូវ​ស្វ័​យ​សិក្សា​ដោយ​ខ្លួនឯង គោរព​វិន័យ និង​ត្រូវ​ហាត់ពត់លត់ដំ កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ពី​ជន​ស៊ី​វិល មក​ជា​កងកម្លាំងប្រដាប់អាវុធ​។ ត្រូវ​ប្រឹងប្រែង​គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ និង​សូម​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​ជាប់​ខ្លួន​ថា ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ចេះ មិន​រៀន​ដើម្បី​ឲ្យ​ចប់​នោះ​ឡើយ ។ យោង​របាយការណ៍​របស់​លោក ឧត្តមសេនីយ៍ត្រី រ័​ត្ន ចំរើន នាយក​សាលា​នគរបាល​ភូមិភាគ​៦ បាន​ឲ្យ​ដឹង​ថា សិស្ស​នាយ នាយ​នគរបាល ដែល​កំពុង​ទទួល​ការ​បណ្តុះបណ្តាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនាន់​ទី​១២​នេះ មាន​ចំនួន​១០៣​នាក់ (​ស្រី​១៩​នាក់​) មក​ពី​អង្គភាព​នាយកដ្ឋាន​ភស្តុ​ភា និង​ហិរញ្ញវត្ថុ និង​អង្គភាព​អន្តរាគមន៍ វគ្គ​នេះ​មាន​រយៈពេល​សិក្សា ចំនួន​៤​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ