ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​អូន​បើកទ្វារ​ឲ្យ​បង បង​ត​អំ​ពូ​ល​ភ្លើង​ឲ្យ មានអី​សម្រេច​៦​ដង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ជា​សន្តិសុខ​ម្នាក់​យាម​ផ្ទះ​ជួល​ថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ជា​សន្តិសុខ​ម្នាក់​យាម​ផ្ទះ​ជួល​ថា បាន​ទៅ​គោះ​ទ្វារ​បន្ទប់ និង​ស្រែកហៅ​នាង​ថា «​មី​អូន​បើកទ្វារ​ឲ្យ​បង បង​ត​អំ​ពូ​ល​ភ្លើង​ឲ្យ លុះ​ពេល​នាង​បើកទ្វារ​ឲ្យ​ចូល ស្រាប់តែ​បុរស​នោះ​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៦​ដង​»​។ មិនតែប៉ុណ្ណោះ​រឿង​នេះ​បាន​បែក​ការណ៍​ដឹង​ដល់​ប្រពន្ធ​ជន​នោះ ក៏​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​តាម​វាយ​ធ្វើបាប​នាង វាយ និង​បោក​ចានឆ្នាំង​នាង​បែក​ខ្ទេចខ្ទី​ថែម​ទៀត ទើប​នាង​ទ្រាំ​លែង​បាន​ក៏​បាន​ដាក់​ពាក្យបណ្ដឹង រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ នោះ​អាយុ​២៤​ឆ្នាំ មុខរប​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់ ចោម​ចៅ​១​។ បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​បុរស​ម្នាក់​ឈ្មោះ ជី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​សន្តិសុខ មាន​ប្រពន្ធ​រួច​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​ស្គាល់ឈ្មោះ​ប្រពន្ធ​នោះ​ឡើយ និង​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ នោះ​ដែរ​។

នាង​បាន​ប្ដឹង​សុំ​ឲ្យ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ​ព្រមទាំង​ទាម​ទារជំងឺចិត្ត ២​ពាន់​ដុល្លារ​។ យោង​តាម​ពាក្យបណ្ដឹង​ស្ត្រី​ខាងលើ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ បុរស​នោះ​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​របស់​នាង និង​បាន​ស្រែកហៅ​នាង​ថា​«​មី​អូន​បើកទ្វារ​ឲ្យ​បង បង​ត​អំ​ពូ​ល​ឲ្យ​»​។ ខណៈនោះ​ដោយសារ​តែ​យល់​ថា គាត់​ជា​សន្តិសុខ​ដែល​មើល​ការ​ខុស​ត្រូវ​តាម​បន្ទប់​ជួល​នោះ ម្យ៉ាងទៀត​អំ​ពូ​ល​ក្នុង​បន្ទប់​នាង​ដាច់​ផង ក៏​បាន​បើកទ្វារ​ឲ្យ​ចូល​។ ស្រាប់តែ​បុរស​នោះ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ម្ដង​។ បន្ទាប់​មក​បាន​គំរាមកំហែង​មិន​ឲ្យ​នាង​ស្រែក ឬ​និយាយ​ប្រាប់​គេ​ទេ បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​ធ្វើបាប​នាង ហើយ​សម្លាប់​នាង​ចោល​តែ​ម្ដង រួច​បុរស​នេះ​បាន​ចាកចេញ​ទៅ​បាត់​។ នាង​បាន​បន្ត​នៅ​ក្នុង​ពាក្យបណ្ដឹង​ដដែល​នោះ​ថា ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ស្លាប់ ទើប​នាង​មិន​ហ៊ាន​យក​រឿង​នេះ​ប្រាប់​នរណា​ឡើយ​។

លុះដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​បន្ទាប់​ៗ​មក​ទៀត បុរស​នោះ​តែងតែ​ទៅ​រក​នាង និង​បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៥​ដង​ទៀត និង​ប្រើ​ពាក្យ​គំរាម​ដដែល​នោះ​ទៀត​។ ចំណែក​នាង​នៅ​តែ​មិន​ហ៊ាន​ប្ដឹង​ដដែល ប៉ុន្តែរ​ហូ​មក​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ស្រាប់តែ​បែក​ការណ៍​ដឹង​ដល់​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​នោះ ហើយ​ស្ត្រី​ជា​ប្រពន្ធ​រូប​នោះ បាន​តាម​ទៅ​វាយ​ធ្វើបាប​នាង​ដល់​បន្ទប់​ជួល និង​វាយ​ព្រមទាំង​បោក​ចានឆ្នាំង​នាង​បែក​ខ្ទេចខ្ទី​ថែម​ទៀត​។ ទើប​នាង​លែង​ខ្លាច និង​ទ្រាំ​លែង​បាន​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង ហើយ​បាន​ទាមទារ​សំណង ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ពី​ជន​នេះ និង​ប្រពន្ធ​របស់​គេ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ពិតជា​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​រក​យុត្តិធម៌​ពិតមែន ហើយ​នគរ​បាន​ប៉ុស្ដិ៍​បាន ទទួល​ពាក្យបណ្ដឹង​នាង​រួចរាល់​ហើយ​ដែរ​។ ប៉ុន្តែ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅឡើយ​ទេ ព្រោះ​ជន​នេះ​បាន​គេចខ្លួន​បាត់​ហើយ តែ​ទោះជា​យ៉ាងណា​កម្លាំង​នឹង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ចាប់ខ្លួន​ឲ្យ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ