ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បិទ​យានដ្ឋាន​ដំឡើង​ទ្រុង​រថយន្ត​ចំនួន​៤​កន្លែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យានដ្ឋាន​ជួសជុល ដំឡើង​ទ្រុង​រថយន្ត​ចំនួន​៤​កន្លែង ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ ដោយ​សង្ស័យ​ថា លួច​ដំឡើង​ទ្រុង​រថយន្ត​មិន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស និង​ច្បាប់​កំណត់…

រាជធានី​ភ្នំពេញ ៖ យានដ្ឋាន​ជួសជុល ដំឡើង​ទ្រុង​រថយន្ត​ចំនួន​៤​កន្លែង ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ ដោយ​សង្ស័យ​ថា លួច​ដំឡើង​ទ្រុង​រថយន្ត​មិន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស និង​ច្បាប់​កំណត់ ហើយ​មិន​មានច្បាប់ អនុញ្ញាត​។

បន្ទាប់​ពី​ត្រួតពិនិត្យ​យានដ្ឋាន​ចំនួន​២​ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ រួម​ជាមួយ​មន្ទីរ សាធារណៈការ​រាជធានី​ភ្នំពេញ បាន​ចុះ​បិទ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​មាន ដំឡើង​ទ្រុង​រថយន្ត​ខុស​បច្ចេកទេស និង​អត់​ច្បាប់​។ ប្រតិបត្តិកា​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កុម្ភៈ ២០១៨ នៅ​ផ្លូវ​១០១៩ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

  តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ចំនួន​០៤​កន្លែង​ដែល​ចុះ​ពិនិត្យ​មាន​០២​ទីតាំង ដែល​រក​ឃើញ​ថា ពុំ​មានច្បាប់​បើក​អាជីវកម្ម ហើយ​លួច​បន្លំ​ដំឡើង​កែ​ច្នៃ ទ្រុង​រថយន្ត ខុស​បទដ្ឋាន​បច្ចេកទេស​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ ស្រាវជ្រាវ​រក​ឃើញ ទីតាំង​យានដ្ឋាន​លួច​ដំឡើង​កែ​ច្នៃ ទ្រុង​តថ​យន្ត​ខុស​បច្ចេកទេស អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌ រួម​ទាំង​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ