បុរស​ម្នាក់​អះអាង​ថា មក​ពី​អនាគតកាល​ឆ្នាំ​៥០០០


អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា មានឈ្មោះ Edward បាន​អះអាង​ថា ខ្លួន​គឺជា​មនុស្ស​មក​ពី​អនាគតកាល​ឆ្នាំ​៥០០០​។ ដោយហេតុ​ខ្លាច​គេ​មិន​ជឿ លោក​ក៏​មាន​រូបថត​បញ្ជាក់​ផង​ដែរ​។

Edward ដែល​ត្រូវ​បាន​ខាង​ព័ត៌មាន​លាក់​អត្តសញ្ញាណ ប្រាប់​ថា ខ្លួន​គឺជា​ម្នាក់​ក្នុង​ចំណោម​ក្រុម​ធ្វើ​ដំណើរ​ទៅ​អនាគតកាល កាលពី​ឆ្នាំ​២០០៤​។ លោក​បាន​ទៅ​ឆ្នាំ​៥០០០ ហើយ​ថតរូប​មួយ​ប៉ុស្តិ៍​ធ្វើ​ជា​អំណះអំណាង​។

លោក​ប្រាប់​ថា រូប​ដែល​លោក​ថត​បាន គឺជា​រូប​ទីក្រុង Los Angeles នៅ​ក្នុង​ទឹក​។ លោក​ប្រាប់​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ Apex TV ថា នៅ​អនាគត​ទីក្រុង​នេះ​នឹង​លិច​បាត់​ក្នុង​បាតសមុទ្រ ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​រស់នៅ​ក្នុងផ្ទះ​អណ្តែត​ទឹក​។ នេះ​មក​ពី​ការ​កើនឡើង​នូវ​កម្តៅ​ផែនដី ដែល​ធ្វើ​ឲ្យ​ទឹកកក​នៅ​តំបន់​ប៉ូ​ល​រលាយ​។

តើ​គួរ​ឲ្យ​ជឿ​ទេ? សាក​ពិចារណា​ទាំងអស់​គ្នា​!

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ