ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ខ្វះ​ជាតិ​អ៊ីយ៉ូត​អាចប៉ះពាល់​ដល់​ភាព​ឆ្លាត​វៃ​របស់​កូន

6 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​ព្រមាន​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា របប​អាហារ​របស់​ម្តាយ ប្រហែលជា​បង្ក​គ្រោះថ្នាក់​ដល់​ភាព​វៃឆ្លាត​របស់​កូន​របស់​គាត់​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ ។ រឿង​នេះ​បាន​មក​ពី​ទំព័រ​មុខ​ដែល​និយាយ​ថា ការ​កង្វះ​ជាតិ​អ៊ីយ៉ូត ត្រូវ​បាន​កើតឡើង​យ៉ាង​ខ្លាំង…

យោង​ទៅ​តាម​ការ​ព្រមាន​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា របប​អាហារ​របស់​ម្តាយ ប្រហែលជា​បង្ក​គ្រោះថ្នាក់​ដល់​ភាព​វៃឆ្លាត​របស់​កូន​របស់​គាត់​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ ។ រឿង​នេះ​បាន​មក​ពី​ទំព័រ​មុខ​ដែល​និយាយ​ថា ការ​កង្វះ​ជាតិ​អ៊ីយ៉ូត ត្រូវ​បាន​កើតឡើង​យ៉ាង​ខ្លាំង លើ​ស្ត្រី​មាន​ផ្ទៃពោះ ។

ជាតិ​អ៊ីយ៉ូត​ត្រូវ​បាន​គេ​ស្គាល់​ថា ដើរតួ​នាទី​មួយ​ក្នុង​ការ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ​ទៅ​លើ​ខួរក្បាល​របស់​ក្មេង និង​ប្រព័ន្ធ​សរសៃប្រសាទ ខណៈ​ពេល​ដែល​គេ​នៅ​ក្នុង​ផ្ទៃ​នៅឡើយ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អ៊ីយ៉ូត​នេះ ។ ការ​កង្វះ​ជាតិ​អ៊ីយ៉ូត​ធ្ងន់ គឺជា​ដើមហេតុ​មួយ​នៃ​ការ​ខូច​ខាត​ខួរក្បាល​ចំពោះ​ប្រទេស​កំពុង​តែ​អភិ​វ​ឌ្ឈ​ន៍ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ការ​ដែល​កង្វះ​ជាតិ​អ៊ីយ៉ូត​តិចតួច​ទៅ​មធ្យម​ក្នុង​ពេល​មាន​ផ្ទៃពោះ ប្រហែលជា​ជាប់​ទាក់ទង​នឹង​ការ​ខ្សោយ​ខាង​ភាព​ឆ្លាត​វៃ​របស់​ក្មេង​បាន ។

ក្នុង​ការ​សិក្សា​ដ៏​ធំ​មួយ​នេះ កម្រិត​នៃ​ជាតិ​អ៊ីយ៉ូត​របស់​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បាន​គេ​កត់ត្រា ហើយ​កម្រិត IQ កូន​ពួក​គេ​នៅ​អាយុ​៨​ឆ្នាំ និង​សមត្ថភាព​នៃ​ការ​អាន​នៅ​អាយុ​៩​ឆ្នាំ ក៏​ត្រូវ​បាន​គេ​ធ្វើតេស្ត​ផង​ដែរ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្មេង​ដែល​កើត​ពី​ស្ត្រី​មិន​បាន​ញ៉ាំ​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ទំនងជា​មាន​កម្រិត IQ ខាង​និយាយ ការ​អាន​មាន​ភាព​សុ​ក្រិត និង​ការ​អាន​បែ​ពិចារណា ទាប​បំផុត ។ យ៉ាងណាមិញ វា​មិន​មាន​ភាព​ខុស​គ្នា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទាក់ទង​នឹង IQ ទូទៅ​ឡើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ការ​សិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន ដូច្នេះ​វា​មិន​អាច​បញ្ជាក់​អំពី​មូលហេតុ និង​ឥទ្ធិពល​ដោយ​ផ្ទាល់​នៃ​ការ​ទាក់ទង​រវាង​ការ​ញ៉ាំ​ជាតិ​អ៊ីយ៉ូត​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សមត្ថភាព​ឆ្លាត​វៃ​របស់​កូន​ពួក​គេ​ទេ ។ វា​ក៏​នៅ​តែ​មិន​ទាន់​ច្បាស់​ថា តើ​ភាព​ខុស​គ្នា​ដែល​បានឃើញ​ទៅ​លើ​ការ​និយាយ និង​ជំនាញ​អាន​របស់​ក្មេង​នឹង​អាច​បក​ប្រែជា​បញ្ហា​សម្រាប់​ក្មេង​ទាំងនេះ​ឬ​អត់​ដែរ ។ ប៉ុន្តែ​ការ​សិក្សា​នេះ​បាន​សង្ខេប​ថា ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ទទួល​បាន​ជាតិ​អ៊ីយ៉ូត​ឲ្យ​បាន​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ