ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​សម្បូរ​ខ្លាញ់​អាច​បន្ថយការ​ថប់​អារម្មណ៍​ពេល​មាន​ផ្ទៃពោះ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ត្រី​ក្នុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​បន្ថយ​អារម្មណ៍​នៃ​ការ​ថប់​អារម្មណ៍​បាន​មុន​ពេល​សម្រាលកូន ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រា​មួយ​ដែល​បាន​ធ្វើ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ច្រើន​ជាង​៩៥០០​នាក់ ដែល​ទាក់ទង​នឹង​របប​អាហារ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ត្រី​ក្នុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​បន្ថយ​អារម្មណ៍​នៃ​ការ​ថប់​អារម្មណ៍​បាន​មុន​ពេល​សម្រាលកូន ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រា​មួយ​ដែល​បាន​ធ្វើ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ច្រើន​ជាង​៩៥០០​នាក់ ដែល​ទាក់ទង​នឹង​របប​អាហារ និង​កម្រិត​ថប​អារម្មណ៍​របស់​ពួក​គេ ។

ស្ត្រី​ដែល​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ម្តង​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​មិន​ទំនងជា​ប្រាប់​ថា មាន​ការ​ថប់​អារម្មណ៍​ខ្ពស់​ជាង​អ្នក​ដែល​មិន​ធ្លាប់​ញ៉ាំ​ឡើយ ។ ការ​រក​ឃើញ​ទៀត​និយាយ​ថា ស្ត្រី​ដែល​មាន​របប​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​ដូច​ជា អាហារ​សម្បូរ​ជាតិ​ផ្លែ​ឈើ សាឡាដ គ្រាប់​ធញ្ញជាតិ និង​ត្រី ឬ​អាហារ​បែប​ទំនៀមទម្លាប់​ដូច​ជា បន្លែ សាច់​ក្រហម សាច់​បក្សី ទំនងជា​មិនសូវ​ប្រាប់​ថា មាន​អាការ​ថប់​អារម្មណ៍​ខ្ពស់​ជាង​អ្នក​មិន​បាន​ញ៉ាំ​អាហារ​បែប​នេះ​ឡើយ ។

ដែន​កំណត់​សំខាន់​នៃ​ការ​រក​ឃើញ​ទាំងនេះ​គឺថា របប​អាហារ និង​អាការ​ថប់​អារម្មណ៍ ត្រូវ​បាន​វាយតម្លៃ​ក្នុង​ពេល​តែ​មួយ ដូច្នេះ​វា​មិន​អាច​បញ្ជាក់​បាន​ទៅ​លើ​ទំនាក់ទំនង និង​ឥ​ទ្ធី​ពល​រវាង​របប​អាហារ និង​អារម្មណ៍​មនុស្ស​បាន​ឡើយ ។ វា​អាច​បាន​ត្រង់​ថា ការ​ដែល​មាន​អារម្មណ៍​តក់ស្លុត ប្រហែលជា​ប៉ះពាល់​ដល់​ជម្រើស​នៃ​ការ​ញ៉ាំ​អាហារ​លើ​ស្ត្រី​មួយ​ចំនួន ឬ​កត្តា ផ្សេង​ៗ​ទៀត​ប៉ះពាល់​ទៅ​លើ​កម្រិត​នៃ​ការ​ថប់​អារម្មណ៍ និង​របប​អាហារ​របស់​ស្ត្រី ។

ថ្វីបើ​ការ​សិក្សា​នេះ​មិន​អាច​អះអាង​ដោយ​ខ្លួនឯង​ថា របប​អាហារ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ការ​ថប់​អារម្មណ៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ដោយ តែ​ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​សុខភាព​ល្អ ត្រូវ​បាន​គេ​ដឹង​ថា​ជា​រឿង​សំខាន់​សម្រាប់​ម្តាយ និង​កូន​ក្នុង​ពេល​មាន​ផ្ទៃពោះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ