ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល័យ​​ភរិយា​យក​ធាតុដាក់​លើ​តុ​ទទួលទាន​ជាមួយ​គ្នា

6 ឆ្នាំ មុន

បុរស​ចំណាស់​ម្នាក់​អង្គុយ​យំ​ម្នាក់ឯង​នៅ​ហាង​បាយ​មួយ​ក្នុង​ក្រុង​«Corpus Christi»​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ។ នៅ​លើ​តុ​ទល់មុខ​គាត់​គឺ​ធាតុ​របស់​ប្រពន្ធ​គាត់​ដែល​បាន​ចែក​ឋាន​ទៅ និង​កែវ​ស្រា​ដាក់​នៅ​មុខ​ធាតុ​នោះ ។ គាត់​ធ្វើ​បែប​នោះ​ព្រោះ​ហាក់ដូចជា​ប្រពន្ធ​របស់​គាត់​កំពុង​អង្គុយ​ពិសា​បាយ​ជាមួយ​គាត់ ។ នាង​Chasidy…

បុរស​ចំណាស់​ម្នាក់​អង្គុយ​យំ​ម្នាក់ឯង​នៅ​ហាង​បាយ​មួយ​ក្នុង​ក្រុង​«Corpus Christi»​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ។ នៅ​លើ​តុ​ទល់មុខ​គាត់​គឺ​ធាតុ​របស់​ប្រពន្ធ​គាត់​ដែល​បាន​ចែក​ឋាន​ទៅ និង​កែវ​ស្រា​ដាក់​នៅ​មុខ​ធាតុ​នោះ ។ គាត់​ធ្វើ​បែប​នោះ​ព្រោះ​ហាក់ដូចជា​ប្រពន្ធ​របស់​គាត់​កំពុង​អង្គុយ​ពិសា​បាយ​ជាមួយ​គាត់ ។

នាង​Chasidy Gwaltney​ដែល​បាន​ថតរូប​ភាព​នោះ និង​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​ក្រើនរំលឹក​ដល់​មនុស្ស​គ្រប់​រូប​ថា​«​ខ្ញុំ​មើលឃើញ​ព្រឹត្តិការណ៍​នៅ​ក្នុងថ្ងៃនេះ​ធ្វើ​ឱ្យ​យល់​ថា មាន​ពេល​ខ្លះ​យើង​មិន​បាន​នៅ​ជាមួយ​គ្នា មិន​បាន​និយាយ ឬ​បារម្ភ​ពី​គ្នា ។

សម្រាប់​រូបថត​នេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​ឈឺចាប់​ដូច​រូប​ខ្ញុំ​ក៏​ថា​បាន ។ យើង​អាច​មិនសូវ​ចាប់អារម្មណ៍​លើ​រឿងរ៉ាវ​បែប​នេះ​បាន ប៉ុន្តែ​បុរស​ម្នាក់​នេះ​បាន​ចំណាយពេល​បុណ្យ​នៃ​ក្តី​ស្រឡាញ់​អង្គុយតែ​ម្នាក់ឯង សម្លឹង​ទៅ​ប្រពន្ធ​របស់​គាត់​ហាក់ដូចជា​កំពុង​អង្គុយ​នៅ​ទល់មុខ​គ្នា ។

សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ទៅ​លើ​ប្រពន្ធ​ហាក់ដូចជា​មាន​ភាព​ស្រស់ស្រាយ រហូត​ដល់​ថ្នាក់​យក​ធាតុ​តាម​ខ្លួន និង​អង្គុយ​ពិសា​បាយ​រួម​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ