ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏​ធំ​ប្រឆាំង​ការ​កែទម្រង់របស់​រដ្ឋាភិបាល​

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ សហជីព​អា​ហ្ស​ង់​ទី​ន​ជា​ច្រើន​បាន​ធ្វើការ​ព្រមាន​ដល់​រដ្ឋាភិបាល​ដោយ​នា​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ប្រមូល​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៊ុ​យ​ណូស៊ែ​ប្រឆាំង​ការ​កែទម្រង់សេដ្ឋកិច្ច​របស់​ប្រ​ធានាធិ​បតី លោក MAURICIO MACRI ។ យោង​តាម​ពួក​អ្នក​រៀបចំ​ថា…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ សហជីព​អា​ហ្ស​ង់​ទី​ន​ជា​ច្រើន​បាន​ធ្វើការ​ព្រមាន​ដល់​រដ្ឋាភិបាល​ដោយ​នា​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ប្រមូល​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៊ុ​យ​ណូស៊ែ​ប្រឆាំង​ការ​កែទម្រង់សេដ្ឋកិច្ច​របស់​ប្រ​ធានាធិ​បតី លោក MAURICIO MACRI ។

យោង​តាម​ពួក​អ្នក​រៀបចំ​ថា ចំនួន​បាតុករ​មាន​ដល់​៤០០.០០០​នាក់ តែ​ប៉ូលិស​ក្រុង​ថា មាន​១៤០.០០០​នាក់ ។ នៅ​លើ​វេទិកា​មេខ្លោង​នៃ​ចលនា​តវ៉ា​លោក HUGO MOYANO ប្រមុខ​សហជីព​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង​ជា​សហជីព​ខ្លាំង​មួយ​របស់​ប្រទេស​ថ្លែង​ថា រដ្ឋា​ភិបាល​មើល​ស្រាល​ដល់​ពួក​ពលករ ហើយ​ប្រទេស​ជំពាក់​បំណុល​គេ​វ័ណ្ឌក ។ លោក​សង្កត់ធ្ងន់​ពី​ការ​បាត់បង់​ជាប់​លទ្ធភាព​ទិញ ខណៈ​បណ្តា​សហជីព​ជម្រុញ​ឱ្យ​អាជ្ញាធរ​ចរចា​ពី​ការ​ដំឡើង​ប្រាក់បៀវត្ស​ដើម្បី​ទប់ទល់​នឹង​អតិផរណា ។ គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​លោកស្រី CRISTINA KIRCHNER ដែល​ចុះ​ខ្សោយ​ក្រោយ​ការ​ចាញ់ឆ្នោត​សភា​កាលពី​ខែតុលា ឆ្នាំ​២០១៧ នា​ថ្ងៃ​ទី​២១ កុម្ភៈ ក៏​ប្រមូល​កម្លាំង​ចូលរួម​ធ្វើ​បាតុកម្ម​ដែរ ។

ប្រជាជន​អា​ហ្ស​ង់​ទី​ន​ចំនួន​៤២​លាន​នាក់ ដែលក្រីក្រ​ជួប​ប្រទះ​នឹង​ការ​លំបាក​មក​ពី​ទំនិញ​ឡើងថ្លៃ ។ ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ អតិផរណា​ប្រចាំឆ្នាំ​មាន​ដល់​លើស​ពី​២០% ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​នៅ​អា​មេ​រិ​កឡា​ទី​ន​នោះ ។

ពេល​ឡើង​កាន់​អំណាច​កាលពី​ដំណាច់ឆ្នាំ​២០១៥ លោក MACRI បាន​សន្យា​បញ្ចប់​អតិផរណា ។ ប៉ុន្តែ​ភារកិច្ច​នេះ​ពិតជា​ពិបាកទៅ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ