ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ផ្លាស់​ប្តូរ​រូបសំណាក មានអី​ត្រូវ​ពិចារណា?(មានវីដេអូ)

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មិន​ថា តែ​ប្រជាពលរដ្ឋ​រស់នៅ​ទូ​ទាំង​ខេត្តតាកែវ​ទេ សូ​ម្បី​តែ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា មន្ត្រីរាជការ នៅ​ខេត្ត​នានា​ដែល​បាន​ឆ្លងកាត់​ក្នុង​ខេត្តតាកែវ​មានការ​ងើយ​ឆ្ងល់​បំផុត​ដល់​អាជ្ញាធរ​ខេត្តតាកែវ ដែល​បាន​ផ្លាស់​ប្តូរ​រូបសំណាក​ផ្កាឈូក រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ​ចេញ ដោយ​ដាក់​ជំនួស​មក​វិញ…

ខេត្តតាកែវ ៖ មិន​ថា តែ​ប្រជាពលរដ្ឋ​រស់នៅ​ទូ​ទាំង​ខេត្តតាកែវ​ទេ សូ​ម្បី​តែ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា មន្ត្រីរាជការ នៅ​ខេត្ត​នានា​ដែល​បាន​ឆ្លងកាត់​ក្នុង​ខេត្តតាកែវ​មានការ​ងើយ​ឆ្ងល់​បំផុត​ដល់​អាជ្ញាធរ​ខេត្តតាកែវ ដែល​បាន​ផ្លាស់​ប្តូរ​រូបសំណាក​ផ្កាឈូក រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ​ចេញ ដោយ​ដាក់​ជំនួស​មក​វិញ នូវ​រូបសំណាក​ជា​ផ្ការំដួល​ដែល​ជា​ផ្កា​មួយ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្តតាកែវ បាន​នាំ​គ្នា​និយាយ​ទាំង​មានការ​ងើយ​ឆ្ងល់​ថា នៅ​ដើមឆ្នាំ​២០១៨​នេះ លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ឲ្យ​ជាង​ផ្លាស់​ប្តូរ​រូបសំណាក​ផ្កាឈូក​នៅ​រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ​ចេញ​ទៅ ដោយ​ដាក់​ជំនួស​មក​វិញ នូវ​រូប​ផ្ការំដួល​ដែល​មិនសូវ​មាន​អ្នក​ស្គាល់​វិញ ព្រោះ​តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នរណា​ៗ​ក៏​គេ​ស្គាល់​រង្វង់​មូល​ផ្កាឈូក​នេះ​ដែរ ល្បី​ស្ទើ​តែ​១​ប្រទេស​ឯនោះ មិន​ត្រឹមតែ​ផ្លាស់​ប្តូរ​ផ្កា​ប៉ុណ្ណោះ ជាង​បាន​រំកិល​ពី​ទីតាំង​ចាស់​មក​ខាងជើង​ប្រមាណ​ជាង​២​ម៉ែត្រ​ថែម​ទៀត​ផង ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​មានការ​ពិបាក​ព្រោះ ផ្លូវ​រង្វង់​មូល​ពី​ខាងជើង រួម​តូច​តែ​ពី​ខាងត្បូង​ធំ​ទូលាយ​ទៅ​វិញ ហើយ​ចាប់ពី​ពេល​នេះ​ទៅ​ក្នុង​ខេត្តតាកែវ​នេះ លែង​មាន​រង្វង់​មូល​ផ្កាឈូក​ទៀត​ហើយ គឺ​រង្វង់​មូល​ផ្ការំដួល​វិញ​ម្តង ។

មន្ត្រីរ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត បាន​ឲ្យ​ដឹង​ថា រូបសំណាក​ផ្កាឈូក​នៅ​រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ​នេះ​បាន​កសាង​ឡើង​ដោយ​សម្តេច ជា ស៊ី​ម ខណៈ​ពេល​ដែល​សម្តេច​បាន​ដង្ហែ​ដើម​ពោធិ​ព្រឹក​១​ដើម មក​ដាំ​នៅ​ក្នុង​គម្រោង​កម្មវិធី​សិលា​ខេត្ត ដែល​បច្ចុប្បន្ន​នេះ​ក្លាយទៅជា​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត ក្នុង​អំឡុង​ឆ្នាំ​១៩៨៣ និង​១៩៨៤​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​៣០​ឆ្នាំ​មក​ហើយ ដោយ​ខេត្តតាកែវ​មួយ​បាន​ឆ្លងកាត់​អភិបាលខេត្ត​អស់​៧​រូប​មក​ហើយ ដោយ​អភិបាលខេត្ត​ទាំង​អស់នោះ មិន​ហ៊ាន​ធ្វើការ​ផ្លាស់​ប្តូរ​ឡើយ​ទើបតែ​មក​ដល់​លោក​ឡាយ វណ្ណៈ ធ្វើ​ជា​អភិបាលខេត្ត​បាន​ធ្វើការ​ផ្លាស់​ប្តូរ​រូបសំណាក​ផ្កាឈូក​ចេញ​ដាក់​ជំនួស​មក​វិញ​នូវ​រូប​ផ្ការំដួល​ទៅ​វិញ ។

មន្ត្រីរ​ដដែល​បាន​បន្ត​ទៀត​ថា បើ​តាម​ដឹង​នោះ​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​អភិបាលខេត្ត​ឡាយ វណ្ណៈ ធ្វើការ​ផ្លាស់​ប្តូ​រូបសំណាក​ផ្កាឈូក​ចេញ​រួច​ដាក់​ផ្ការំដួល​ជំនួស​វិញ​នោះ​ដោយសារ​ផ្កាឈូក​នេះ​ជា​តំណាង​ឲ្យ​ប្រទេស​វៀតណាម ហើយ​ផ្ការំដួល​នេះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ទើប​មានការ​ផ្លាស់​ប្តូរ​បែប​នេះ​។

លោក​ឡាយ វ​ណ្ណៈ អភិបាលខេត្ត​បាន​ខ​លម​ក​ខ្ញុំ​មុន​នេះ​ដោយ​គាត់​មាន​ប្រសា​ស​ថា «​ការ​ផ្លាស់​ប្តូ​ផ្កាឈូក​ចេញ​ដោយ​ដាក់​ជំនួស​មក​វិញ នូវ​ផ្ការំដួល​នេះ ដោយសារ​ផ្កាឈូក​ជា​តំណាង​ឲ្យ​ជាតិ​សាសន៍​វៀតណាម និង​ចិន ទើប​ខាង​ខេត្ត​ធ្វើកា​ផ្លាស់​ប្តូរ ព្រោះ​ផ្ការំដួល​នេះ​តំណាង​ឲ្យ​ជាតិ​សាសន៍​ខ្មែរ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ