ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផ្សា​រថា ទៅ​ផ្ទះ​ស្រាប់តែ​ដល់​ស្ត​ប់​បែប​ជា​ជួប​រឿង​បែប​នេះ​ទៅ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពីមុខ​ពីក្រោយ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ជិត​ភ្លើងស្តុប​ផ្សារ​ដេប៉ូ ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ចោរ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពីមុខ​ពីក្រោយ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ជិត​ភ្លើងស្តុប​ផ្សារ​ដេប៉ូ ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ គាត ស្រី​អូន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​លក់​បន្លែ ។

មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​ពីរ​នាក់​បងប្រុស​បាន​ជិះ​ម៉ូតូឌុប​គ្នា ចេញពី​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គរ រួច​ចេញដំណើរ​បំណង​ទៅ​ផ្ទះ​វិញ ។ លុះដល់​ចំណុច​ភ្លើងស្តុប​ផ្សារ​ដេប៉ូ​ត្រូវ​ចោរ​មួយ​ក្រុម​ប្រមា​ន​៤​ទៅ​៥​នាក់ ជិះ​ម៉ូតូ​មុខ​ផង ក្រោយ​ផង​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជន​រង​គ្រោះ​ស្ពាយ​នៅ​ស្មា បណ្តាល​ឲ្យ​ធ្លាក់​លើ​ម៉ូតូ​រង​របួសស្រាល រលាត់​ជង្គង់​តិចតួច​ទេ ហើយ​កាបូបស្ពាយ​នោះ​ចោរ​ក៏​យក​មិន​បាន​ដែរ ។

ក្រោយ​ពី​កើត​មាន​អំពើ​ឆក់​កាបូប​នេះ ចោរ​មួយ​ក្រុម​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ទៅ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​វែកមុខ​ចោរឆក់​មួយ​ក្រុម​នោះ ។ ដោយនៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់ និង​កំពុង​តាម​ប្រ​ម៉ា​ញ់​ចាប់​បក្សពួក​៣​នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ