ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់​រយ​នាក់​ធ្វើ​បាតុកម្ម​​​ប្រឆាំង​អាវុធ​​ ​ក្រោយ​ការ​បា.ញ់​សម្លា.ប់

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ មនុស្ស​ជា​ច្រើន​រយ​នាក់ ក្នុង​នោះ​មាន​បណ្តា​អ្នក​នៅ​រស់រាន​មាន​ជីវិត​​ពី​ការ​បាញ់ប្រហារ​ចុង​ក្រោយ​នេះ​នៅ​ក្រុង PARKLAND កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ហែ​ក្បួន​បាតុកម្ម​នៅ​ទីក្រុង TALLAHASSE មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​១៧​នាក់…

សហរដ្ឋ​អា​មេ​រិ​ក ៖ មនុស្ស​ជា​ច្រើន​រយ​នាក់ ក្នុង​នោះ​មាន​បណ្តា​អ្នក​នៅ​រស់រាន​មាន​ជីវិត​​ពី​ការ​បាញ់ប្រហារ​ចុង​ក្រោយ​នេះ​នៅ​ក្រុង PARKLAND កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ហែ​ក្បួន​បាតុកម្ម​នៅ​ទីក្រុង TALLAHASSE មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​១៧​នាក់ ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា​ជា​សោកនាដកម្ម ដែល​ជំរុញ​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​លើ​ការ​ត្រួតពិនិត្យ​ការ​លក់​អាវុធ​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ស៊ី​កា​ហ្គោ និង PITISBURG ក៏​មាន​បាតុកម្ម​ជួយ​ទ្រទ្រង់​ដែរ ។
យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ ឈ្មោះ NIKOLAS CRUZ បាន​ប្រើ​កាំភ្លើង​វាយលុក​ពាក់​កណ្តាល​​ស្វ័យប្រវត្តិ​សម្លាប់​មនុស្ស​១៧​នាក់ ក្នុង​វិទ្យាល័យ​មួយ​នៅ PARKLAND ។ ការ​បាញ​ប្រហារ​នេះ​ដែល​បង្ហូរឈាម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​ក្នុង​គ្រឹះស្ថានសិក្សា​ក្រោយ​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​សាលា​បឋម​សិក្សា SANDY HOOK ក្រុង NEWTOWN កាលពី​ខែធ្នូ ឆ្នាំ​២០១២ នាំ​ឱ្យ​មានការ​ជជែក​លើ​ការ​ទិញ​អាវុធ​ប្រើ​ដោយ​សេរី​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ក្រោម​ការ​គាបសង្កត់​បាន​សន្យា​ពង្រឹង​បែប​បទ​ទាក់ទិន​ដល់​ការ​ត្រួតពិនិត្យ​ប្រវត្តិ និង​បញ្ហា​ផ្លូវចិត្ត​ពួក​អ្នក​ដែល​ចង់​ទិញ​កាំភ្លើង​ប្រើ ។ ម្យ៉ាងទៀត​ពេល​ទទួល​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការ​បាញ់​សម្លាប់​នៅ​វិទ្យា​ល័យ​រដ្ឋ​ផ្ល​រី​ដា​ក្នុង​សេត​វិមាន លោក​ត្រាំ ថ្លែង​ថា ត្រៀម​ពិនិត្យ​លើ​ការ​បំពាក់អាវុធ​សម្រាប់​គ្រូ​បង្រៀន​​តាម​សាលា​ដើម្បី​អាច​បញ្ចប់​បាន​ឆាប់រហ័ស​ចំពោះ​ការ​វាយប្រហារ​ជាយថា​ហេតុ​​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ