ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ដឹងចោរកាត់សោលួចសម្ភារ និងប្រាក់រាប់ម៉ឺន​ដុល្លារ​​ក្នុងរោង​ចក្រ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ក្នុង​រោងចក្រ​ទី​៥ ក្រុមហ៊ុន៧NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល…

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ក្នុង​រោងចក្រ​ទី​៥ ក្រុមហ៊ុន៧NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល មាន​ករណី​ចោរលួច​កាត់​សោ​ទ្វារ​ចូល​យក​លុយ និង​សម្ភារ​អស់​រាប់​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ប៊ុ​ន ណា​រ៉េ​ត អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​រដ្ឋបាល​មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​ក្រុមហ៊ុន​សុ​ី​ស​ក្លូ​ប​ល​(​ខេ​អេ​ច​)​ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ផលិត​ស្រោមដៃ នៅ​យប់​កើតហេតុ​នោះ​មាន​សន្តិសុខ​យាម​ប្រចាំការ​ចំនួន​៣​នាក់ លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ​ស្រាប់តែ​មាន​ចោរលួច​កាត់​សោ​ទ្វារ​ពីរ​កន្លែង​នៅ​ចំហៀង​ខាងក្រោយ​រោងចក្រ និង​ចំហៀង​ខាងកើត​ចូល​លួច​យក​សម្ភារ​និង​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។ សម្ភារ​ដែល​ត្រូវ​បាត់បង់​មាន Laptop១​គ្រឿង iPad១​គ្រឿង កាត​គ្រី​រថយន្ត​១​សន្លឹក និង​គាស់​ទូរ​ដែក​យក​ប្រាក់​អស់​ចំនួន​២៧.៦៦៥​ដុល្លារ​អា​មេ​រិ​ក និង​លុយ​ខ្មែរ​៧៣៦.១០០​រៀល ។

ក្រោយ​ពី​ធ្វើ​សកម្មភាព ក្រុម​ចោរ​បាន​បន្សល់​ទុក​ស្បែកជើងផ្ទាត់​១​គូ និង​ស្រោមដៃ​ចំនួន​៨​បេ​ដែល​ក្រុម​ចោរ​យក​ចេញ​មិន​រួច ។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ខ្សាច់កណ្តាល​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​វែកមុខ​ក្រុម​ចោរ​ចិត្ត​ស្លុយ​ទាំងនេះ ។

ជុំវិញ​ករណី​នេះ ​សមត្ថកិច្ច​បាន​ដាក់​ជា​ច​ម្ង​ល់​ផង​ដែរ​ថា រោងចក្រ​មួយ​ទាំងមូល​ដាក់​សន្តិសុខ​យាម​រហូត​ដល់​ទៅ​៣​នាក់ បែរជា​ចោរលួច​កាត់​សោ​ទ្វារ​រោងចក្រ​ចូល​យក​លុយកាក់​សម្ភារ ហើយ​អត់​មាន​អ្នក​ណា​ដឹង គួរ​ឱ្យ​ឆ្ងល់​ដែរ ៕

អត្ថបទសរសេរ ដោយ