ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ពិសា​ពោត​ពណ៌​ស្វាយ​​អាច​ជួយ​ទប់​​ស្កាត់​​ជំងឺ​​ទឹក​នោម​​ផ្អែម​ប្រភេទ​​2

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ Hallym University ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា សមាស​ធាតុ Anthocyanins​មាន​នៅ​ក្នុង​ពោត​​ពណ៌​ស្វាយ​​​មាន​សមត្ថ​ភាព​បញ្ឈប់​ការអ​ភិ​វឌ្ឍ Diabetic nephropathy(ប្រ​ភេទ​ជំ​ងឺ​តម្រង​នោម​ម្យ៉ាង​) និង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ ។ ​លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​ពិ​សោធ​​២ដាច់​

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ Hallym University ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា សមាស​ធាតុ Anthocyanins​មាន​នៅ​ក្នុង​ពោត​​ពណ៌​ស្វាយ​​​មាន​សមត្ថ​ភាព​បញ្ឈប់​ការអ​ភិ​វឌ្ឍ Diabetic nephropathy(ប្រ​ភេទ​ជំ​ងឺ​តម្រង​នោម​ម្យ៉ាង​) និង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ ។ ​លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​ពិ​សោធ​​២ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មួយ​ពិ​សោធ​លើ​ កោ​សិ​កា​មនុស្ស​​ និង​មួយ​ទៀត​ពិ​សោធ​លើ​សត្វ​កណ្តុរ ។

ពោត​ពណ៌​ស្វាយ​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​គី​មី​ពី​ធម្ម​ជាតិ​សំ​ខាន់​ៗ​ពីរ​យ៉ាង​គឺ Anthocyanins​និង ​Phenolics។​ តាម​រយៈ​ការ​សិក្សា​​ សមាស​ធាតុ​ទាំង​២​នេះ​មាន​សមត្ថ​ភាព​ប្រ​ឆាំង​នឹង​ការ​រលាក ​ព្រម​ទាំង ​ប្រ​ឆាំង​​នឹង​អុក​​ស៊ីដ​កម្ម ។ ​ដោយ​ឡែក​ ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ពី​មុន​មក​ក៏​សុទ្ធ​តែ​បង្ហាញ​ថា ទទួល​ទាន​ពោត​ពណ៌​ស្វាយ​មាន​ប្រ​សិទ្ធ​ភាព​លើ​ជំ​ងឺ​ទឹក​នោម​ផ្អែម ។

ដូច្នេះ​លទ្ធផល​លើក​នេះ​បាន​បង្ហាញ​ជា​ភស្តុ​តាង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​អត្ថ​ប្រ​យោជន៍​សុខ​ភាព​របស់​ពោត​ពណ៌​ស្វាយ​ ។អ្នក​វិទ្យាសាស្ត្រ​ដដែល​​​បញ្ជាក់​ថា ការ​ជ្រើស​​យក​ពោត​ប្រ​ភេទ​​ពណ៌​ស្វាយ​​មក​ទទួល​គឺ​ពិត​ជា​​មាន​សារ​​សំ​ខាន់​ជួយ​ទប់​ស្កាត់​ការ​កើត​ជំ​ងឺ​តម្រង​នោម​សម្រាប់​អ្នក​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ៕