ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​សោកស្តាយ​ប៉ុនណា​ទៅ !!!

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​ប្រលង​ឆមាស​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា ក៏​បាន​ដាច់​ចិត្ត​ចង​.​ករ​ធ្វើ​អត្តឃាត់​ខ្លួនឯង​ចោល បងប្អូន ឪពុក​ម្តាយ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នា​២០១៨…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​ប្រលង​ឆមាស​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា ក៏​បាន​ដាច់​ចិត្ត​ចង​.​ករ​ធ្វើ​អត្តឃាត់​ខ្លួនឯង​ចោល បងប្អូន ឪពុក​ម្តាយ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នា​២០១៨ នៅ​ក្នុងភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្មេង​រង​គ្រោះ​ឈ្មោះ មាស ស្រី​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បច្ចុប្បន្ន​មក​ស្នាក់​នៅ​ជាមួយ​ជីតា និង​ជីដូន​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​អន្លង់​វែង ។

យោង​តាម​សម្តី​ឪពុក​ម្តាយ​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ខិតខំ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ណាស់ ហើយ​មិន​ដែល​ដើរ​លេង ឬ​មាន​សង្សារ​នោះ​ទេ នៅ​ពេល​នាង​ចេញពី​សិក្សា​រៀនសូត្រ នាង​បាន​ជួយ​កិច្ច​ការងារ​ផ្ទះ​ជាមួយនឹង​ជីដូន សម្រាប់​ថ្ងៃអាទិត្យ​នាង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​លេង​នឹង​ម្តាយ​ឪពុក ខណៈ​មុន​ពេល​នាង​ចង​.​ករ​សម្លាប់​ខ្លួន ដោយសារ​តែ​នាង​តូចចិត្ត​ប្រឡង​ធ្លាក់​នូវ​មុខ​វិជ្ជា​គណិត បាន​បន្សល់​ទុក្ខ​លិខិត​មួយ​សន្លឹក​ដោយ សរសេ​ជា​អក្ស​ជា​ភាសា​អង់គ្លេស ។

ប៉ូលិស​ស្រុក​អន្លង់​វែង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​បាន​យក​កន្សែងពោះគោ ពណ៌​ស្វាយ​ចង​.​ករ​ជាប់​នឹង​ដើមឈើ​ត្រ​សេក​ពិតប្រាកដ​មែន ។ ក្រោយ​ពី​បាន​ពិនិត្យ រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។
គួ​រំលឹក​ផង​ដែរ សម្រាប់​ខេត្តឧត្តរមានជ័យ​នៅ​ដើមឆ្នាំ​២០១៨​នេះ កើត​មាន​ករណី​ចង​.​ករ​សម្លាប់​ខ្លួន​ជា​លើក​ទី​៣​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ