ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ខេត អាប់​ថុ​ន ត្រូវ​​រលក​បោក​ទម្លាក់​ពីលើ​ដុំ​ថ្ម

6 ឆ្នាំ មុន

ទស្សនាវដ្តី​«Sports Illustrated»​បាន​បង្ហាញ​រូបថត​នាង​ខេត អាប់​ថុ​ន ក្នុង​ឈុត​ហែល​យ៉ាង​ស្រស់​ស្អាត ។ ទីតាំង​នៃ​ការ​ថត​របស់​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៥​ឆ្នាំ​រូប​នេះ​បាន​រៀបចំ​ឡើង​នៅ​តំបន់ឆ្នេរ​«Aruba» និង​ឡើង​ទៅ​ថត​នៅ​ពីលើ​ដុំ​ថ្ម​ដ៏​ខ្ពស់​មួយ​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​មាន​ទម្ងន់​ធ្ងន់ ហើយ​នៅ​ពេល​រលក​ធំ​បោកបក់​មក​បណ្តាល​ឱ្យ​នាង​ធ្លាក់​ទៅ​ក្នុង​ទឹក ។ នាង​ខេត…

ទស្សនាវដ្តី​«Sports Illustrated»​បាន​បង្ហាញ​រូបថត​នាង​ខេត អាប់​ថុ​ន ក្នុង​ឈុត​ហែល​យ៉ាង​ស្រស់​ស្អាត ។

ទីតាំង​នៃ​ការ​ថត​របស់​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៥​ឆ្នាំ​រូប​នេះ​បាន​រៀបចំ​ឡើង​នៅ​តំបន់ឆ្នេរ​«Aruba» និង​ឡើង​ទៅ​ថត​នៅ​ពីលើ​ដុំ​ថ្ម​ដ៏​ខ្ពស់​មួយ​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​មាន​ទម្ងន់​ធ្ងន់ ហើយ​នៅ​ពេល​រលក​ធំ​បោកបក់​មក​បណ្តាល​ឱ្យ​នាង​ធ្លាក់​ទៅ​ក្នុង​ទឹក ។

នាង​ខេត អាប់​ថុ​ន បញ្ជាក់​ថា​«​ត្រង់​ជ្រុង​ដែល​ខ្ញុំ​ឈរ​ថត​នោះ​រលក​មើលទៅ​ហាក់ដូចជា​មិនធំ​ទេ ប៉ុន្តែ​នៅ​ពេល​វា​បោកបក់​ទៅ​ប៉ះ​ថ្ម​ក៏​រីក​ធំ​ធ្វើ​ឱ្យ​ទទឹក​សំពត់ ។ ដោយសារ​ធ្ងន់​នឹង​សំពត់​ទទឹក​ធ្វើ​ឱ្យ​ខ្ញុំ​ធ្លាក់​តែ​ម្តង ។ មនុស្ស​ជា​ច្រើន​ភ័យ​បារម្ភ​ចំពោះ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​យល់​ថា​វា​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​ទេ និង​នៅ​តែ​ញញឹម​» ។

តារា​បង្ហាញ​ម៉ូ​ដ​រូប​ស្រស់​ខេត អាប់​ថុ​ន បាន​បង្កើត​ឯតទគ្គ​កម្ម​នៅ​លើ​ទស្សនាវដ្តី​«Sports Illustrated»​ក្នុង​ឈុត​ហែល​ទឹក​៣​លើក​មក​ហើយ ។

នាង​ខេត អាប់​ថុ​ន ទើបតែ​រៀប​ការ​ជាមួយ​កីឡាករ​បាល់បោះ​លោក​Justin Verlander កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ