ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទ្រុង​ដឹក​ទំនិញ​បត់​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ពីក្រោយ​ខ្ទេច​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ងត៍​១​គ្រឿង​បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ ដោយសារ​តែ​បុក​ពី​ក្រោ​រថយន្ត​ទ្រង់​ដឹក​ទំនិញ​១​គ្រឿង​ទៀត ក្នុង​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ស្របគ្នា​សុខ​ៗ​ស្រាប់តែ​រថយន្ត​ទ្រុង​នោះ​បត់​ឆ្លងផ្លូវ​ធ្វើ​ឲ្យ​វាក់​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ងត៍​១​គ្រឿង​បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ ដោយសារ​តែ​បុក​ពី​ក្រោ​រថយន្ត​ទ្រង់​ដឹក​ទំនិញ​១​គ្រឿង​ទៀត ក្នុង​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ស្របគ្នា​សុខ​ៗ​ស្រាប់តែ​រថយន្ត​ទ្រុង​នោះ​បត់​ឆ្លងផ្លូវ​ធ្វើ​ឲ្យ​វាក់​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទ្រុង​ដឹក​ទំនិញ​នោះ​ម៉ាក CENTER ក្បាល​ពណ៌​ក្រហម​លាយ​ទឹកប្រាក់ ទ្រុង​ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A-៣១៤៧ ។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-០៩៦៤ ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា ដោយ​រថយន្ត​ទ្រុង​បើកមុខ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​តាម​ក្រោយ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ទ្រុង​បាន​បត់​ឆ្វេង​ប្រុង​ឆ្លងផ្លូវ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ស៊ីម៉ងត៍​វាក់​គេច​ចេញ​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រពឹត​ខ្ទេច​មុខ​យ៉ាងដំណំ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខណៈនោះ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​កៀប​ជាប់ជើង​រង​របួស ហើយ​ត្រូវ​បាន​នគរបាល និង​ប្រជាពលរដ្ឋ​នាំ​គ្នា​គាស់​យក​ចេញ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ