ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា អស់​ពេល​ជាមួយ​ថោ​ន​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​ខ្វល់​រឿង​មាន​តារាចម្រៀង​ល្បី​ច្រើន​នៅ​ផលិតកម្ម​ហង្ស​មាស ប្រភព​គួរ​ឱ្យ​ជឿជាក់​មួយ​ឲ្យ​ដឹង​ថា​មាស សុខ​សោភា បាន​ចូល​ផលិតកម្ម​នេះ​ដែរ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ឱ្យ​ដឹង​ថា មាស…

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​ខ្វល់​រឿង​មាន​តារាចម្រៀង​ល្បី​ច្រើន​នៅ​ផលិតកម្ម​ហង្ស​មាស ប្រភព​គួរ​ឱ្យ​ជឿជាក់​មួយ​ឲ្យ​ដឹង​ថា​មាស សុខ​សោភា បាន​ចូល​ផលិតកម្ម​នេះ​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ឱ្យ​ដឹង​ថា មាស សុខ​សោភា បាន​ចប់​កិច្ចសន្យា​នៅ​ផលិតកម្ម​ថោ​ន កាលពី​ចុងឆ្នាំ​២០១៧ តែ​ដោយសារ​តែ​មានការ​យោគយល់ និង​ដោយ​សារ​តែ​នាង​បាន​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ តាំងពី​មុន​ចប់​កិច្ចសន្យា ទើប​នាង​យល់ព្រម​បន្ត​ថត​MV ឲ្យ​ផលិតកម្ម​នេះ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រហូត​ទាល់តែ​ចប់​សព្វគ្រប់ ។ ការ​ថត​បទ​សម្រាប់​បុណ្យចូលឆ្នាំ​របស់​មាស សុខ​សោភា ក្នុង​អំឡុង​ខែកុម្ភៈ នេះ លុះ​ចប់​ទើប​នាង​ចេញពី​ផលិតកម្ម​ថោ​ន​ទៅ​ចូល​ផលិតកម្ម​ហង្ស​មាស ។

ប្រភព​លើក​ឡើង​ថា ចម្រៀង​រាំវង់ រាំក្បាច់​និង​ក​ន្ទ្រឹ​ម​មួយ​ចំនួន​ត្រូវ​មាស សុខ​សោភា សម្រុក​ថត​សំឡេង​ផង សម្តែង​ផង ជា​កាដូ​ចុង​ក្រោយ​សម្រាប់​ផលិតកម្ម​ថោ​ន​។ បណ្តា​បទ​ទាំងនោះ​រួម​មាន​«​ឱ្យ​អត់​ស្រឡះ​ទៅ​» ច្រៀង​ផ្តោះផ្តង​ជាមួយ​លោក​ខេ​ម ។ បទ​«​អួត​ទាំង​បងអួត​ទាំង​ប្អូន​» ច្រៀង​ជា​ពួក រួម​មាន​មាស សុខ​សោភា​, ជេន សាយ​ចៃ ,​ឃុន​ឃុ​យ និង​លោក​ខេ​ម ។ បទ​ចម្រៀង​ទាំងនោះ​ត្រៀម​ចេញផ្សាយ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ។

ប្រភព​សុំ​មិន​បង្ហាញ​ឈ្មោះ​លើក​ឡើង​ថា «​មក​ពី​មាស សុខ​សោភា ចប់​កុងត្រា ហើយ​ការ​ចូល​ហង្ស​មាស​គឺ​ដើម្បី​ជា​ការ​ជួយ​ឱ្យ​មានឈ្មោះ​កាន់តែ​កាលី​ប​ខ្លាំង​ថែម​ទៀត ងាយ​ស្រួល​ហក់​ឡើង​តម្លៃ​ខ្លួន​ពេល​ចេញ​ច្រៀង​ខាងក្រៅ ។ ណាមួយ​មិន​ខ្វល់​ពី​ការ​ប៉ែង​ជើង​គ្នា​ព្រោះ​មាន​តារា ល្អ​ៗ​នៅ​ទីនោះ​ឡើយ ។ ម្យ៉ាងទៀត​នៅ​ហង្ស​មាស មាន​ទូរទស្សន៍​ដូច​គ្នា​គឺ​ងាយស្រួល​ចេញ​សម្តែង​ក្នុង​ស្ថានីយ​ផង និង​ច្រៀង​តាម​ខេត្ត​ចុង​ស​ប្តា​ហ៍​ដែល​ហង្ស​មាស​សម្បូរ​រៀង​រាល់​អាទិត្យ​សុទ្ធតែ​តារា ល្បី​ៗ​ចេញ​វត្តមាន​សប្បាយ​ទាញ​យក​ប្រជា​ប្រិយភាព​» ។

ប្រភព​ពី​ផលិតកម្ម​ថោ​ន និង​ផលិតកម្ម​ហង្ស​មាស ឱ្យ​ដឹង​ថា អ្នក​នាង​មាស សុខ​សោភា បាន​ចុះ​កិច្ចសន្យា​ធ្វើ​ជា​តារាចម្រៀង​នៅ​ផលិត​ហង្ស​មាស​ជា​ផ្លូវការ​រួច​ហើយ ដោយ​នាង​នឹង​ចេញ​បទ​ចម្រៀង​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។ ផលិតកម្ម​ហង្ស​មាស​នឹង​លើក​នាង​ឲ្យ​ដូច​លោក​ខេមរៈ សិរីមន្ត ដែរ ដោយ​មានមុខ​ទាំង​ថត​ស្ប៉ត និង​ទាំង​ក្នុង​កម្មវិធី​តន្ត្រី ធំ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ