ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន​មក​មិន​ដែល​បង្ក្រាប​ទេ​…​ពេល​នេះ​ទើប​ចាប់ផ្តើម

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ សមត្ថកិច្ច​មេព្រៃ​កំពុង​ព័ទ្ធ​ផ្ទះ និង​ដីចំការ​របស់​ឈ្មួញ​ឈើ​មួយ​រូប​នៅ​ភូមិ​តាំង​ស្យា ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ សមត្ថកិច្ច​មេព្រៃ​កំពុង​ព័ទ្ធ​ផ្ទះ និង​ដីចំការ​របស់​ឈ្មួញ​ឈើ​មួយ​រូប​នៅ​ភូមិ​តាំង​ស្យា ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​សង្ស័យ​ថា មាន​លាក់​ទុក​ឈើ​ជា​ច្រើន​កំណាត់ ។

ឈើ​ទាំងនេះ​ត្រូវ​បាន​ប្រភព​បង្ហើប​ថា ជា​របស់​មន្ត្រី​យោធា​ហើយ​ក៏​ជា​កូន​របស់​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំស្រួច​ផង​ដែរ ដែល​ខាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទើបតែ​ឃាត់ខ្លួន​តាម​ដីការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ពី​បទ​ប្រើប្រាស់​រថយន្ត​ពណ៌​ត្រេ​អ៊ី និង​ក្លែង​ផ្លា​ក​លេខ​យោធា​ដើម្បី​បំរើ​ប្រយោជន៍​បុគ្គល ។

គួរ​បញ្ជាក់​ថា កន្លង​មក​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​នៅ​ចំណុច​ខាងលើ​គេ​មិន​ដែល​ឃើញ​អស់លោក​មេព្រៃ​ខាង​សង្កាត់​រដ្ឋបាល​គិរី​វ័​ន្ត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​បង្ក្រាប​បាន​ម្តងណា​ឡើយ ។ ទើបតែ​លើក​នេះ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ហើយ​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទើប​ឃើញ​លោក​មេព្រៃ​ស្ទុះស្ទារ​ចុះ​មក​កន្លែង​ស្តុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ