ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមុំ​ទំពួនម្នាក់​ត្រូវឃាតកររំលោ.ភហើយសម្លា.ប់​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មាន​​ករណី​​រំលោភ​​ហើយ​សម្លាប់​​នារី​ជន​ជាតិ​ទំពួន​ម្នាក់​យ៉ាងឃោរឃៅ  ដែលហេតុការណ៍នេះបង្ក​ការភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​ប្រហែល​០៦ និង៣០​នាទីយប់ ថ្ងៃទី២១ កុម្ភៈ ​ត្រង់​ចំណុច​ដីចម្ការ​​ស្វាយចន្ទីមួយកន្លែង…

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មាន​​ករណី​​រំលោភ​​ហើយ​សម្លាប់​​នារី​ជន​ជាតិ​ទំពួន​ម្នាក់​យ៉ាងឃោរឃៅ  ដែលហេតុការណ៍នេះបង្ក​ការភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​ប្រហែល​០៦ និង៣០​នាទីយប់ ថ្ងៃទី២១ កុម្ភៈ ​ត្រង់​ចំណុច​ដីចម្ការ​​ស្វាយចន្ទីមួយកន្លែង ស្ថិត​ក្នុងភូមិ​ញ៉​ល់ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្ត​រតន​គិរី ។

សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើ​មាន​អាយុ១៨​ឆ្នាំ ជនជាតិ​ទំពួន ជា​សិស្ស ​។ យោង​ប្រភព​ពី​សមត្ថកិច្ចថា ​​ឃាតករ​មិន​​ស្គាល់​មុខ​ បាន​ពួនចាំ​ស្ទាក់​ម៉ូតូ​នារី​រង​គ្រោះ ​ហើយ​​អូស​​ចូល​ក្នុង​ចំការ​ចន្ទី​ ចម្ងាយ​ពី​ផ្លូវ​​ប្រហែល​៥០​ម៉ែត្រ​ រួច​ធ្វើ​សកម្មភាព​តែម្តង ​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​​ស្រុក​បរ​កែវ ​និង​កម្លាំង​ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ​ដើម្បីវែក​មុខ​ឃាតករ  ។

អត្ថបទសរសេរ ដោយ