ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម រត់​ភ្លែត​បាតជើង​ស​ព្រាត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រុងភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្ទះសំណាក់​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ​យ័​៣ ខណ្ឌមានជ័យ កាលពី​វេ​ល​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រុងភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្ទះសំណាក់​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ​យ័​៣ ខណ្ឌមានជ័យ កាលពី​វេ​ល​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ចេញ​អត្តសញ្ញាណ ហើយ​គេ​ក៏​ពុំ​ទាន់​ដឹង​ថា ជនល្មើស​រូប​នេះ​ពាក់ព័ន្ធ​ការ​ប្លន់​អ្វី​នោះ​ទេ គ្រាន់តែ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​នោះ​បញ្ជាក់​យ៉ាង​ខ្លី​ថា បង្ក្រាប​ចោរប្លន់​ប្រដាប់​អាវុធ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម នៅ​ក្នុង​កាបូបស្ពាយ​របស់​ជនសង្ស័យ ។ ក្រោយ​ការ​ឃាត់ខ្លួន រូបគេ​ត្រូវ​យក​ចូល​ក្នុង​រថយន្ត ហើយ​នាំ​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​មក​ទៅ​ឆែក​បន្ទប់​ផ្ទះសំណាក់​ដែល​ជនសង្ស័យ​សម្រាក រួច​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល​ជា​ច្រើន​នាក់ បាន​សម្រុកចូល​ទៅ​ផ្ទះសំណាក់​ខាងលើ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ប្លន់ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ជនសង្ស័យ​បាន​ដើរ​ចុះ​មក​ក្រោម ឃើញ​មាន​សមត្ថកិច្ច​ច្រើន​ក៏ ភ័យ​ស្លន់ស្លោ​បាន​រត់​យ៉ាង​លឿន​ចេញពីផ្ទះ​សំណាក់ ហើយ​ភ្លាម​នោះ កម្លាំង​នគរបាល​ក៏​បាន​រត់​ដេញ​តាម​ពីក្រោយ ដោយ​ក្នុង​ដៃ​ម្នាក់​ៗ សុទ្ធតែ​មាន​កាំភ្លើង​បញ្ចូល​គ្រាប់​រួច​ជា​ស្រេច ប្រសិនបើ​ជនល្មើស​ហ៊ាន​ដក​កាំភ្លើង​ចេញពី​កាបូប​ពួក​គេ​នឹង​បាញ់​សម្លាប់​ចោល ។

យ៉ាងណាមិញ ជនសង្ស័យ​រត់​មិន​បាន​៥០០​ម៉ែត្រ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ចេញ​ជួយ​អន្តរាគមន៍​ជួយ​ស្ទាក់​ចាប់​បាន​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ