ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ធ្វើតេស្ត​សមត្ថភាព​អត្ត​ព​លិ​ក​ពិការ​បញ្ចូល​ក្រុម​ជម្រើសជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផលិត​ធនធាន​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដោយ​ផ្ដោត​ទៅ​លើ​កម្រិត​បច្ចេកទេស​ជា​ធំ ជា​ពិសេស​ស្វែងរក​កីឡាករ​-​កីឡា​ការិនី​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​យក​មក​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​តាម​ផែនការ​របស់​ក្រសួង​​អប់រំ​យុវជន និង​កីឡា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ធ្វើតេស្ត​សាកល្បង​សមត្ថ​ភាព​លើ​ប្រភេទ​កីឡាអត្តពលកម្ម​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​លោក យី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផលិត​ធនធាន​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដោយ​ផ្ដោត​ទៅ​លើ​កម្រិត​បច្ចេកទេស​ជា​ធំ ជា​ពិសេស​ស្វែងរក​កីឡាករ​-​កីឡា​ការិនី​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​យក​មក​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​តាម​ផែនការ​របស់​ក្រសួង​​អប់រំ​យុវជន និង​កីឡា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ធ្វើតេស្ត​សាកល្បង​សមត្ថ​ភាព​លើ​ប្រភេទ​កីឡាអត្តពលកម្ម​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

កញ្ញា សុង សុខលាភ មន្ត្រី​ផ្នែក​សម្រប​សម្រួល​លើ​ប្រភេទ​កីឡាអត្តពលកម្ម បានឱ្យ​ដឹង​ថា ការ​ប្រកួត​ធ្វើតេស្ត​សមត្ថភាព​នេះ គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​ផ្ដោត​ទៅ​លើ​វិញ្ញាសា​សំខាន់​ចំនួន​៤​គឺ ១-​ការ​រត់​ល្បឿន​លើ​វិញ្ញាសា​ចម្ងាយ​១០០​ម៉ែត្រ ២០០​ម៉ែត្រ ៤០០​ម៉ែត្រ និង​៨០០​ម៉ែត្រ ។ វិញ្ញាសា​នីមួយ​ៗ​បាន​បែងចែក​ទៅ​តាម​ប្រភេទ​ពិការ​ផ្សេង​ៗ​គ្នា​ដូច​ជា​T11 និង​T12​ជា​ប្រភេទ​ពិការ​ភ្នែក​, T20​ប្រភេទ​ពិការ​ខ្សោយ​បញ្ញា​, T44​ពិការ​ជើង​ត្រឹម​ក្រោម​ជង្គង់​, T46​ពិការ​លើ​កែងដៃ​និង​T47​ជា​ប្រភេទ​ពិការ​ក្រោម​កែងដៃ ។ ចំណែក​T53​និង​T54​ជា​ប្រភេទ​ពិការ​ត្រឹម​ក្រោម​ចង្កេះ​តម្រូវ​ឱ្យ​ប្រកួត​កីឡា​ប្រណាំង​រទេះ​។

កញ្ញា​បានឱ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​ធ្វើតេស្ត​សមត្ថភាព​អត្ត​ព​លិ​ក​ក្នុង​ក្រុម​ជម្រើសជាតិ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ផ្សព្វផ្សាយ​ជា​សាធា​រណៈ​​អស់​រយៈពេល​ជាង​៥​ខែ​រួច​មក​ហើយ ដើម្បី​ជូនដំណឹង​ដល់​បងប្អូន​ជន​ពិការ​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ដោយ​មានការ​បើក​ទូលាយ និង​ទើបតែ​បាន​បិទ​បញ្ជី​កាលពី​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​។ មក​ដល់​ថ្ងៃ​ប្រកួត​ធ្វើតេស្ត​នេះ​ទៀត មាន​អត្ត​ព​លិ​ក​ទាំង​២​ភេទ​បាន​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​៣៦​នាក់ ។ ចំណែក​ការ​ធ្វើតេស្ត​ក្នុងថ្ងៃនេះ​ទៀត បើ​តាម​ការ​ឱ្យ​ដឹង គឺ​ធ្វើ​ឡើង​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ ២០០​ម៉ែត្រ ៤០០​ម៉ែត្រ ៨០០​ម៉ែត្រ និង​ប្រណាំង​រទេះ ប៉ុណ្ណោះ ។ ដោយឡែក​នៅ​សល់​វិញ្ញាសា​ចំនួន​៣​ទៀត គឺ​ចោលដុំដែក ចោល​ថាស និង​ចោល​ស្ន គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៅ​ពុំ​ទាន់​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ​។

លោក យី វាសនា អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​មក ​រាល់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា​តែងតែ​ទទួល​បានការ​កោតសរសើរ​និង​មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ។

មិនតែប៉ុណ្ណោះ ចំពោះ​ប្រាក់​រង្វាន់​ដែល​បងប្អូន​អត្ត​ព​លិ​ក​ជន​ពិការ​ទទួល​បាន​ពី​ការ​ប្រកួត​​នៅ​លើ​ឆាក​អន្តរជាតិ សម្ដេច​តែងតែ​ផ្ដល់​សិ​ទិ្ធ​ស្មើមុខស្មើមាត់់​ដូច​បងប្អូន​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​ដែរ ។ លោក យី វាសនា បន្ត​ថា ការ​ប្រកួត​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​នេះ​ធ្វើ​ឡើង​រយៈពេល​១​ឆ្នាំ​ម្ដង ។​សព្វ​ថ្ងៃនេះ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មាន​១៧​សហព័ន្ធ​ស្ថិត​ក្រោម​ចំណុះ​ក្នុង​នោះ​មាន​តែ​១៣-១៤​សហព័ន្ធ​ប៉ុណ្ណោះ​​ដែល​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​សកម្ម ។ ដូច្នេះ​ការ​ប្រកួត​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​នា​ពេល​នេះ​គឺ​ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ។ ជា​ពិសេស ក៏​ដើម្បី​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ ។

លោក យី វាសនា បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ការ​ប្រកួត​សាកល្បង​សមត្ថភាព​ថ្ងៃនេះ គឺជា​ការ​ចម្រាញ់​លើក​ចុង​ក្រោយ​ហើយ ដែល​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ទាំង​៣៦​រូប​នេះ​មាន​ស្ត្រី​ចំនួន​១២​រូប ។

លោក​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​កំណត់​ឱ្យ​មាន​ស្ត្រី​វ័យក្មេង​ចូលរួម​ច្រើន ។ ជាមួយ​គ្នា​នេះ លោក​យី វាសនា បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ជំរុញ​ដល់​អត្ត​ព​លិ​ក​ស្ត្រី​ទាំងនេះ​ឱ្យ​ចេះ​ទាំង​ធ្វើ​ជា​អាជ្ញាកណ្ដាល និង​គ្រូបង្វឹក​ទៀត​ផង ។​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក លោក​បាន​បញ្ជូន​ទៅ​ក្រៅប្រទេស​ប្រកួត​ដកស្រង់​បទ​ពិសោធន៍​ព្រមទាំង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​គេ​ឱ្យ​កាន់តែ​មានការ​យល់​ដឹង​ពី​របៀប​ធ្វើ​ជា​ចៅ​ក្រម ​និង​អាជ្ញាកណ្ដាល ។ លោក​សង្ឃឹមថា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នឹង​មានឱកាស​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ យើង​ក៏​មាន​មន្ត្រី​វ័យក្មេង មន្ត្រី​បច្ចេកទេស​បម្រើ​ការ​ជូន​ដល់​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ