ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​យាង​ចាក​ចេញពី​ប្រទេស​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ពិនិត្យ​ព្រះរាជ​សុខភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី និង​សម្តេចម៉ែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ បាន​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​ប៉េ​កាំ​ង ។…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី និង​សម្តេចម៉ែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ បាន​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​ប៉េ​កាំ​ង ។

ដោយ​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ដូចដែល​បាន​យាង​ទៅ​ពិនិត្យ​សុខភាព​មុន​ៗ​ដែរ ។ មានការ​កត់​សម្គាល់ថា នៅ​ឯ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ក្នុង​ការ​ជូន​ព្រះរាជ​ដំណើរ​មាន​វត្តមាន​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​តេ​ចោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី សម្តេច សាយ ឈុំ សម្តេច ស ខេ​ង និង​មន្ត្រីរាជការ​ជា​ច្រើន​រូប នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

តាម​ការ​អះអាង​របស់​មន្ត្រី​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ​ជា​រៀង​រាល់​៦​ខែ ម្តង​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ជា​ប្រចាំ ។ តាម​ការ​គ្រោងទុក​ព្រះមហាក្សត្រ​នឹង​យាង​ព្រះរាជ​មាតុភូមិនិវត្តន៍​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​កំឡុង​៣​ខែ​ក្រោយ ៕

កែសម្រួលដោយ