ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​តំណាង UNFPA បញ្ចប់​ការងារ​ប្រកាស​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ដ្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អនុញ្ញាត​ឲ្យ​លោកស្រី Lene K. Christiansen តំណាង​អង្គការ…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ដ្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អនុញ្ញាត​ឲ្យ​លោកស្រី Lene K. Christiansen តំណាង​អង្គការ UNFPA ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភ្នំពេញ ស្តី​ការ​ក្រសួងការបរទេស ។

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ថា លោកស្រី​Lene K.Christiansen ជា​តំណាង​អង្គការ​មូលនិធិ​សម្រាប់​ប្រជាជន​របស់​អង្គការសហប្រជាជាតិ​បាន​ចូល​សំដែង​ការ​គួរសម ជម្រាបលា នៅ​ពេល​ដែល​លោកស្រី បញ្ចប់​ការងារ​នៅ​កម្ពុជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា «​លោក​សូម​វាយតម្លៃ​ខ្ពស់​របស់​លោកស្រី​ដែល​បាន​មក​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។ លោក​បាន​សំដែង​អំណរ​គុណ​ចំពោះ​ជំនួយ និង​កិច្ចសហការ​របស់​អង្គការ​មូលនិធិ​សម្រាប់​ប្រជាជន​របស់​អង្គការសហប្រជាជាតិ ។ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​អង្គការ UNFPA បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៣ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ដោយ​សំដែង​អំណរ​គុណ​របស់​អង្គការ​នេះ ដែល​បាន​ជួយ​សម្រួល​ដល់​មូល​និ​ធី​សម្រាប់​ប្រជាជន និង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​បាន​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ។

លោក​បាន​លើក​ឡើង​ពី​ការ​រួមចំណែក​របស់​អង្គការ UNFPA ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​លើ​ផ្នែក​សុខភាព​មាតា និង​ទារក មនុស្ស​ពេញវ័យ យុវជន និង​បញ្ហា​យេ​ន​ឌឺ ហើយ​សក្តានុពល​របស់​ប្រជាជន ។ លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖ កន្លង​មកនេះ​មាន​កិច្ចប្រជុំ​ដោយ​ជោគជ័យ​រវាង​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី និង​ដៃគូ​អង្គការសហប្រជាជាតិ​នានា​ប្រចាំ​នៅ​កម្ពុជា​ក្នុង​នោះ​ក៏​មាន​អង្គការ UNFPA​ដែរ ។ កិច្ចប្រជុំ​នេះ​បាន​ដាក់​ចេញ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គការសហប្រជាជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖​លោក​មាន​ជំនឿ​ថា កិច្ច​សហ​ប្រតិបត្តិ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការ​នានា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ UNFPA ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ។

លោកស្រី​ប្រធាន​អង្គការ UNFPA បាន​លើក​ឡើង​ថា ៖ លោកស្រី​មានការ​ពេញចិត្ត​ចំពោះ​ការងារ​របស់​លោកស្រី​ដែល​បាន​បំពេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក ។ លោកស្រី​ថា​UNFPA មានការ​សហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​និ ង​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​អនុវត្ត​កម្មវិធី​របស់ UNFPA ប្រចាំ​នៅ​កម្ពុជា​ក៏​ដូច​ជា​ដៃ​គួ​ជាមួយ​គ្នា ដើម្បី​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​កម្ពុជា ។ លោកស្រី​បាន​លើក​ឡើង​ថា ៖ NUFPA នៅ​តែ​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ខ្លួន ៕

កែសម្រួលដោយ