ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ម្នាក់​ដើរសុខៗ ក៏​ដួលស្លា.ប់ភ្លាម​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន្ំ​ពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​លោកយាយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដើរ​សុខ​ៗ ស្រាប់តែ​ដេក​ដួល​ស្លាប់​ភ្លាម​ៗ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ស្ថិត​លើ​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម (​លើ​ចិញ្ចើម​ផ្លូវ​)…

រាជធានី​ភ្ន្ំ​ពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​លោកយាយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដើរ​សុខ​ៗ ស្រាប់តែ​ដេក​ដួល​ស្លាប់​ភ្លាម​ៗ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ស្ថិត​លើ​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម (​លើ​ចិញ្ចើម​ផ្លូវ​) មុខ​ផ្ទះ​លេខ​៣០៣Eo ក្នុងភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា លោកយាយ​រង​គ្រោះ​ខាងលើ មាន​អាយុប្រមាណ​៧០​ឆ្នាំ ។ បើ​យោង​តាម​ការ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា លោកយាយ​គឺ​ធ្វើ​ដំណើរ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ដួល​ស្លាប់​តែ​ម្តង ដោយ​សមត្ថកិច្ច​សង្ស័យ​ថា គាត់​អាច​មាន​ជំងឺ​គាំងបេះដូង ឬ​ក៏​ខ្យល់​.​គ ។

សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន ដែល​មាន​បាត់​សមាជិកគ្រួសារ សូម​មក​ទំនាក់​ទំនងជា​បន្ទាន់ ។ បច្ចុប្បន្ន សាកសពលោក​យាយ ត្រូវបានបញ្ជូនទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ​

អត្ថបទសរសេរ ដោយ