ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បន្ត​គ្នា ដល់​ទៅ​៤​គ្រឿង​ផង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពណ៌​ទឹកមាស មួយ​គ្រឿង​កំពុង​តែ​ដោះស្រាយ​គ្នា​ជាមួយ និង​រថយន្តក្រុង​ក៏​ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ ហើយ​បើក​ថយក្រោយ​ទៅ​បុក​រថយន្ត​ឆ្លាម​មួយ​គ្រឿង​ទៀត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​តែ​រថយន្ត​ចំនួន​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា ដែល​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពណ៌​ទឹកមាស មួយ​គ្រឿង​កំពុង​តែ​ដោះស្រាយ​គ្នា​ជាមួយ និង​រថយន្តក្រុង​ក៏​ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ ហើយ​បើក​ថយក្រោយ​ទៅ​បុក​រថយន្ត​ឆ្លាម​មួយ​គ្រឿង​ទៀត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​តែ​រថយន្ត​ចំនួន​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា ដែល​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង បើក​ទៅ​កៀរ និង​រថយន្តក្រុង​របស់​សាលាក្រុង​មួយ​គ្រឿង ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​បុក​បន្តកន្ទុយ​គ្នា​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ខាង​មុខ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា (​ខាងជើង​វត្ត​ភ្នំ​) ផ្លូវ​លេខ ៤៧ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្តក្រុង​របស់​សាលាក្រុង​រាជធានី​ភ្នំពេញ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ​៣៧-៣-០០៩៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ខាងលើ ដែល​ជា​ចំណត​របស់​ខ្លួន​នោះ រថយន្តក្រុង​មួយ​គ្រឿង​នោះ​ក៏​បន្ថយល្បឿន​បើក​យឺត ដើម្បី​ឈប់​ដឹក​ភ្ញៀវ ពេល​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៩២៦៨ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យក្មេង​ម្នាក់ បើក​មក​ពីក្រោយ និង​កាច់ចង្កូត​ព្យាយាម​បើក​វ៉ា​ក៏​កៀរ​ជាប់​ពីក្រោយ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មក​ដល់​ធ្វើការ​វាស់វែង និង​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នោះ ក៏​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ពណ៌​ទឹកមាស​ខាងលើ​កំពុង​តែ​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ និង​រថយន្តក្រុង​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២N-៣៣៨៣ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ មក​បុក​គូទ​រថយន្ត​ពណ៌​មាស ហើយ​ទំនងជា​អ្នកបើកបរ​មានការ​ភិតភ័យ​ក៏​ដាក់​លេខរ​ថយក្រោយ​ទៅ​ប៉ះ និង​រថយន្ត ពណ៌​ទឹកមាស​មួយទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q-៣៧៧៦ បណ្តាល​ឱ្យ​ផុង​ច​ង្គៀ​ង​មុខ​ម្ខាង​ផង​ដែរ ។

ភ្លាម​នោះ​ដោយសារ​តែ​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q-៣៧៧៦ បានឃើញ​រថយន្ត​របស់​ខ្លួន​រង​ការ​ខូចខាត​តិចតួច ក៏​បើករថយន្ត​បន្តដំណើរ​ចេញ​ទៅ​បាត់​ទៅ ដោយ​បន្សល់​ទុក​តែ​រថយន្ត​ចំនួន​៣​គ្រឿង នៅ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ម្ចាស់រថយន្ត​ពណ៌​ខ្មៅ សង​ថ្លៃ​ខូចខាត​ចំនួន​៣៥​ដុល្លារ ទៅ​ដល់​រថយន្ត​ពណ៌​មាន​ស ហើយ​ម្ចាស់​រថយន្ត​ពណ៌​មាស ក៏​យល់​ព្រមយក​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​រង​ការ​ខូចខាត​យក​ទៅ​ធ្វើការ​ជួសជុល​ឱ្យ​ដោយ​ដោះស្រាយ​បញ្ចប់រឿង​ជា​បន្តបន្ទាប់​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ