ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង ប៊ុត សីហា បាន​លែងវិញ​ហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងប្រភព​ពី​លោកឧត្តមសេនីយ៍​ទោ ឡឹក វណ្ណៈ នាយកមន្ទីរ​ប្រឆាំងគ្រឿងញៀន​ បានឱ្យ​កោះសន្តិភាពដឹងនាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះថា លោក…

រាជធានីភ្នំពេញ ៖ យោងប្រភព​ពី​លោកឧត្តមសេនីយ៍​ទោ ឡឹក វណ្ណៈ នាយកមន្ទីរ​ប្រឆាំងគ្រឿងញៀន​ បានឱ្យ​កោះសន្តិភាពដឹងនាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះថា លោក ប៊ុត សីហា ​​ដែល​ជា​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ បាន​ជាប់ចោទ​ករណីគ្រឿង​ញៀន​​ ត្រូវ​បាន​ដោះ​​លែង​វិញ​ ​។

ប្រភពប​ន្តថា ការដោះ​​លែង​លោក​ប៊ុត សីហា នេះ គឺ​មាន​ការ​​ឯក​ភាពពីលោក​ឧត្តម​សេនីយ៍ឯក ម៉ក ជីតូ អគ្គស្នង​ការ​រង​នគរបាលជាតិ ​បន្ទាប់​ពី​កម្លាំង​ត្រួត​ពិនិត្យនិង​ឆែក​ឆេរ​​​ជាក់​ស្តែង ​គឺ​មិនមាន​ឃើញ​​វត្ថុតាង​​អ្វីជាប់ខ្លួន​​នោះទេ ​​ទើប​សម្រេច​ដោះ​លែង​វិញក្នុងយប់​ថ្ងៃដដែលនោះ​តែម្តង ។​

ប្រភព​​​បន្ត​ទៀតថា ក្រោយ​ពី​សាកសួរ​រួច​មក​ ដោយសា​េ​តែ​រក​ឃើញ​ថា តារាចម្រៀង​រូប​នោះ​គ្រាន់តែ​ជា​អ្នក​ប្រើប្រាស់គ្រឿងញៀន មិនមែន​ជួញដូរ​នោះ​ឡើយ ទើប​ខាង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ហៅ​ក្រុម​គ្រួសារ​ទៅ​ធានា​យក​ត្រឡប់​ទៅ​វិញ​ដើម្បី​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន ។

គួររំលឹកថា ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នៅ​វេលា​ម៉ោង​ប្រមាណ០​៥ ​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​២១​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយជាប់សង្ស័យករណីជួញដូរ​គ្រឿងញៀន ​។ ការ​ចាប់ខ្លួន​នោះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ដែល​តារាចម្រៀង​ល្បី​មួយ​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ។

 

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ