ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្លឹ​ប​កម្សាន្ត​ដ៏​ល្បី​ក្នុង​ក្រុងព្រះសីហនុ​រង​របួសធ្ងន់​តារាចម្រៀង​ម្នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្លឹ​ប​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ក្រុងព្រះសីហនុ យី​យោ LV Clube (​អិ​ល​វី​) នៅ​វេលា​ម៉ោង​២៣​និង​៥៥​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្លឹ​ប​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ក្រុងព្រះសីហនុ យី​យោ LV Clube (​អិ​ល​វី​) នៅ​វេលា​ម៉ោង​២៣​និង​៥៥​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ នេះ ត្រូវ​បាន​អគ្គិភ័យ​កំពុង​ឆាបឆេះ ស្ទើរ​ទាំងស្រុង ផ្នែក​ខាងក្នុង​បន្ទាប់​ពី​ឆាបឆេះ​ផ្នែក​ពិ​ដាន ត្រង់​ចំណុច​ម្តុំ​ឆាក​ប្រគំ​តន្ត្រី នេះ​បើ​យោង​តាម​ព័ត៌មាន​បឋម​ពី​បុគ្គលិក​បានឃើញ​ហេតុការណ៍ ។

ជុំវិញ​ហេតុការណ៍​នេះ យោង​តាម​ព័ត៌មាន​បឋម​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២៣​និង​៥៥​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹ​ប​កម្សាន្ត​មួយ យីហោ អិ​ល​វី​ក្លឹ​ប ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុម​០៣ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្ដាល​ឲ្យ​អ្នកចម្រៀង​ម្នាក់​រង​របួសធ្ងន់ ត្រៀម​បញ្ជូន​ទៅ​កាន់​ភ្នំពេញ ។ គិត​មក​ដល់​វេលា​ម៉ោង​០១​និង​១៥​នាទី ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ អគ្គិភ័យ​នៅ​ពុំ​ទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នោះ​ទេ ដោយនៅ​ក្នុង​មាន​ស្ថានភាព​ស្មុគស្មាញ គឺ​រលត់​បាន​តែ​ផ្នែក​ខាងក្រៅ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ ដោយ​ប្រើ​រថយន្ត​ជា​ច្រើន​គ្រឿង រួម​មាន​រថយន្ត​របស់​នគរបាល​ខេត្ត រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត ។

យោង​តាម​ប្រភព​ពី​បុគ្គលិក​ក្លឹ​ប បាន​ឲ្យ​ដឹង​ថា នេះ​សំណាង​ហើយ នៅ​យប់​វេលា​កើតហេតុ ពុំ​សូវ​មាន​ភ្ញៀវ គឺ​មាន​តែ​ពីរ​ទៅ​បី​តុ កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ។ នៅ​មុន​កើតហេតុ គេ​បានឃើញ​កម្ទេច​ភ្លើង​ធ្លាក់​មក​ពីលើ​ពិ​ដាន​ម្តុំ​ឆាក​ប្រគំ​តន្ត្រី ភ្លាម​ភ្ញៀវ​ក៏​បាន​រត់​ចេញ​មក​ក្រៅ ឯ​បុគ្គលិក​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែ​ពុំ​មាន​ប្រសិទ្ធភាព អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​លឿន ហើយ​ធ្លាក់​មក​ជា​បន្តបន្ទាប់ ខណៈ​ពេល​នោះ​ឈ្មោះ បូ សីហា អាយុ​ប្រហែល​៣៣​ឆ្នាំ ជា​អ្នកចម្រៀង​ប្រចាំ​ក្លឹ​ប បាន​រត់​ចេញពី​បន្ទប់ទឹក ក៏​ត្រូវ​បាន​ពិ​ដានដែល​កំពុង​ឆាបឆេះ​ធ្លាក់​ពីលើ​ឆាបឆេះ​លើ​ខ្លួន​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​រលាក​រលួយ​ពេញ​ខ្លួន ហើយ​ក៏​ត្រូវ​បាន​បុគ្គលិក​មួយ​ចំនួន​ព្យាយាម​ចូល​ទៅ​សង្គ្រោះ​ចេញពី​អណ្ដាតភ្លើង​ដឹក​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​សម្រេច​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី ។

ចំពោះ​ទំហំ​នៃ​ការ​ខូចខាត គេ​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ឯ​មូលហេតុ​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែរ​ភ្លើង ផ្នែក​ខាងលើ​ពិ​ដាន នៃ​ក្លឹ​ប ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ