ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លឹ​ប Bacelona ថា Messi ជា​វីរបុរស​ហើយ​គេ​នឹង​បន្ត​កុងត្រា​ទៀត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu ថា…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu ថា នេះ​មិនមែន​ជា​កុងត្រា​ចុង​ក្រោយ​របស់ Messi នៅ Barca ទេ ។ លោក​ជឿជាក់​ថា Messi នឹង​បន្ត​កុងត្រា​ហើយ​នៅ​ក្លិប​របស់​លោក​បន្ត​ទៀត ។

លោក​បាន​ឡើង​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ។ លោក​មាន​ប្រសាសន៍​ថា «​យើង​​គឺជា​ក្លិប​ដែល​ផ្តោត​លើ​ការ​លេង​បាល់​ល្អ ។ ពួក​យើង​មាន​បែបបទ​នៃ​ការ​លេង​ខុស​ពី​គេ ហើយ Messi គឺជា​កីឡាករ​ខ្លាំង​លើ​លោក ហើយ​ក៏​ជា​កីឡាករ​សំខាន់​ក្នុង​ក្លិប​ដែរ ។ ដូច​ជា Andres Iniesta គឺជា​ឧទាហរណ៍​ស្រាប់ ។ យើង​មិន​ចាត់​ទុក​គេ​ជា​កីឡាករ​ឡើយ​តែ​ជា​វីរបុរស ។ ចំពោះ Messi គឺ​ដូច​គ្នា​» ។ លោក​បាន​បន្ត​ថា «​នៅ​ពេល​នេះ Messi នៅ​ជាប់​កុងត្រា​៤​ឆ្នាំ​តែ​ខ្ញុំ​មិន​គិត​ថា​នេះ​ជា​កុងត្រា​ចុង​ក្រោយ​របស់​គេ​នៅ Barcelona ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ Messi នៅ​ដល់​ចប់​កុងត្រា​នេះ​គឺ​គេ​ត្រូវ​នៅ​ដល់​ឆ្នាំ​២០២១ ។ ការ​នៅ​ដ៏​យូរ​បែប​នេះ​គឺ​ធ្វើ​ឲ្យ Messi នៅ​ក្លិប Barcelona ដែល​ជា​ក្លិប​ដំបូង​របស់​ខ្លួន​១៧​ឆ្នាំ​ហើយ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ