ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បន្ត​ឃ្លាំមើល​អាជីវកម្ម​លួ​ចត​ទ្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ទួ​ក​គោក ដង្កោ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​១៣​ទីតាំង ត្រូវ​បាន​បិទ​អាជីវកម្ម​ទាំងស្រុង ហើយ​ការងារ​បន្ត ក្រុមការងារ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ទួ​ក​គោក ដង្កោ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​១៣​ទីតាំង ត្រូវ​បាន​បិទ​អាជីវកម្ម​ទាំងស្រុង ហើយ​ការងារ​បន្ត ក្រុមការងារ ពិសេស​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ការ​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ហើយ នៅ​តែ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ឃ្លាំមើល​យានដ្ឋាន​ជួសជុល​រថយន្ត​ណា ដែល​នៅ​តែ​បន្ត​អាជីវកម្ម​លួចលាក់​ត​ទ្រុង និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

លោកស្រី បុប្ផា ផា​នី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ជួល​ជុល​រថយន្ត​នៅ​ភ្នំពេញ​មាន​ចំនួន​៨២០​ទីតាំង​ក្នុង​នោះ មានច្បាប់​ចំនួន​៣៨២​ទីតាំង និង​អត់​ច្បាប់​ចំនួន​៤៣៨​ទីតាំង ដែល​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា ក្រុមការងារ​ពិសេស​កំពុង​តែ​ឃ្លាំមើល ប្រសិនបើ​រក​ឃើញ​ថា មាន​យានដ្ឋាន​ណា ដែល​នៅ​តែ​បន្ត​អាជីវកម្ម​លួច ត​ទ្រុង​ទៀត​នោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​បិទ​អាជីវកម្ម​តែ​ម្តង ។

លោកស្រី បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៣​គឺ ខណ្ឌ​ទួ​ក​គោក ដង្កោ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ពិនិត្យ​ឃើញ​យានដ្ឋាន​ចំនួន​១៣​ទីតាំង ដែល​មិន​មានច្បាប់​អនុញ្ញាត និង​នៅ​តែ​លួ​ចត​ទ្រុង​រថយន្ត​ខុស​បច្ចេកទេស​ទៀត ដែល​អាជ្ញាធរ​ចាំបាច់​ត្រូវ​តែ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ