ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ដែល​បង្ហោះ​DRONE​ នៅ​លើ​សួន​វិមាន​ឯក​រាជ្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បារាំង​វ័យ​២៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​បាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​រូបគេ​កំពុង​តែ​ធ្វើ​សកម្មភាព​បង្ហោះ DRONE ថត​យក​រូបភាព​នៅ​លើ​សួនច្បារ​វិមាន​ឯករាជ្យ​ខាង​មុខ​ភូមិ​គ្រឹះ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បារាំង​វ័យ​២៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​បាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​រូបគេ​កំពុង​តែ​ធ្វើ​សកម្មភាព​បង្ហោះ DRONE ថត​យក​រូបភាព​នៅ​លើ​សួនច្បារ​វិមាន​ឯករាជ្យ​ខាង​មុខ​ភូមិ​គ្រឹះ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង ដែល​ជា​តំបន់ហាមឃាត់​នោះ​។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​គល់​ស្ពាន​នាគ​ភ្លោះ​កោះ​ព​ជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ BRECKLER PIERRE MICHEL ជនជាតិ​បារាំង អាយុ ២៥​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅ​សណ្ឋាគារ BILLABONG បន្ទប់​លេខ​៣១២ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។ មុន​ពេល​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​រូបគេ​នេះ គេ​បានឃើញ​ម៉ាស៊ីន DRONE ពណ៌​ខ្មៅ មួយ​គ្រឿង ដោយ​មិន​បានដឹង​ថា ត្រូវ​បាន​គេ​បញ្ជា​មក​ពី​ទីណា​ឡើយ?

និង​កំពុង​តែ​បាន​ហោះ​ថតរូប​ភាព​ពី លើ​អាកាស បរិវេណ​ជុំវិញ​លើ​វិមាន​ឯករាជ្យ និង​សួនច្បារ​វិមាន​ឯករាជ្យ​ជា​ពិសេស​នៅ​ខាង​មុខ ភូមិ​គ្រឹះ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​តំបន់ហាមឃាត់​ផង​ដែរ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ការ​បង្ហោះ DRONE កំពុង​តែ​ហោះ​ថត​យក​រូបភាព​ពីលើ​អាកាស នៅ​ក្នុង​តំបន់ហាមឃាត់​នោះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ក៏​បាន​នាំ​គ្នា​ធ្វើការ​ស្វះស្វែង​ស្រាវជ្រាវ រក​ប្រភព​ភ្លាម​ៗ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​បារាំង​ម្នាក់​ខាងលើ​នោះ​កំពុង​តែ​ឈរ​បញ្ជា​ម៉ាស៊ីន​នោះ​នៅ​ចំណុច​គល់​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ និង ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​ម៉ាស៊ីន DRONE ដើម្បី​ផ្តិត​យក​រូបភាព​ពីលើ​អាកាស​នេះ​ដែរ នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង គឺ​មាន​តំបន់​មួយ​ចំនួន​ដែល​ត្រូវ​ហាមឃាត់ ដោយ​មាន​ដូច​ជា បរិវេណ​ជុំវិញ សួនច្បារ​វិមាន​ឯករាជ្យ និង​តំបន់​ជុំវិញ​ព្រះ​បរមរាជវាំង​ជាដើម​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​នាំ​ខ្លួន​បុរស​ជា​ជនជាតិ​បារាំង​ម្នាក់​ខាងលើ រួម​ទាំង​ម៉ាស៊ីន DRONE ដែល​មាន​បំពាក់​កាមេរ៉ា មួយ​គ្រឿង​ជា​វត្ថុ​តាង ក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ចតុមុខ ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ជា​ជំហាន​ដំបូង និង​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​៕


https://youtu.be/5OEIpWkG_zo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ