ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​៣​នាក់​ដេក​យាម​អត់​ដឹង ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​រោងចក្រ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​វេលា​ម៉ោង​៣ ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨ នៅ​ចំណុច​ក្នុង​រោងចក្រ​ទី​៥ ក្រុមហ៊ុន​7NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់…

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​វេលា​ម៉ោង​៣ ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨ នៅ​ចំណុច​ក្នុង​រោងចក្រ​ទី​៥ ក្រុមហ៊ុន​7NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ មាន​ករណី​ចោរ​ចូល​លួច​លុយ​កាត់ និង​សម្ភារ​អស់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ តាម​ប្រភព​ព័ត៌មាន​ពី​លោក ប៊ុ​ន ណា​រ៉េ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រធាន​រដ្ឋបាល មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រៀបរាប់​សមត្ថកិច្ច​ថា នៅ​ក្រុមហ៊ុន​ស៊ី​ស​ក្លូ​ប​ល​(​ខេ​អេ​ច​)​ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​។

ដែល​យប់​កើតហេតុ​មាន​សន្តិសុខ​យាម​ប្រចាំការ​ចំនួន​៣​នាក់ លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ​ចូល ស្រាប់តែ​មាន​ចោរ​ចូល​កាត់ សោ​ទ្វារ​ពីរ​កន្លែង ត្រង់​ចំហៀង​ខាងក្រោយ​រោងចក្រ និង​ចំហៀង​ខាងកើត​ចូល​លួច​យក​អស់​សម្ភា​ភារ និង​ទ្រព្យសម្បត្តិ ដែល​ត្រូវ​បាត់បង់​ដូច​ជា Laptop ១​គ្រឿង iPad ១​គ្រឿង កាត​គ្រី​រថយន្ត​១​សន្លឹក គាស់​ទូដែក​យក​អស់ប្រាក់​ដុល្លារ ២៧.៦៦៥ ដុល្លា​អា​មេ​រិ​ក និង​លុយ​ខ្មែរ ៧៣៦.១០០ រៀល​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ក្រុម​ចោរ​បាន​បន្សល់​ទុក​នៅ ស្បែកជើងផ្ទាត់​០១​គូ និង​ស្រោមដៃ​ចំនួន​៨​បេ ដែល​ជនសង្ស័យ​យក​ចេញ​មិន​រួច​។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ខ្សាច់កណ្តាល​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត វែកមុខ​ទៅ​លើ​ក្រុម​ចោរ​ចិត្ត​ស្លុយ​នេះ​។ ក្នុង​នោះ​ក៏​មានការ​ដាក​ច​ម្ង​ល់​ផង​ដែរ​ថា រោងចក្រ​មួយ​ទាំងមូល​ដាក់ សន្តិសុខ​យាម​៣​នាក់ ហើយ​ចោរ​កាត់​សោ​ទ្វារ​រោងចក្រ​ចូល​យក​លុយកាក់​សម្ភារ​អត់​មាន​អ្នក​ណា​ដឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ