ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ​ណាស់ ! ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លា.ប់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​បន្សល់​ទុក​នូវ​ក្តី​ស្តាយស្រណោះ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ ខណៈ​កុមា​រា​ម្នាក់​នោះ​បាន​មក​លេង​ផ្ទះ​ជីតា​របស់​ខ្លួន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វរ​លា​ម៉ោង​៧ និង ៣០​ព្រឹក នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​បន្សល់​ទុក​នូវ​ក្តី​ស្តាយស្រណោះ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ ខណៈ​កុមា​រា​ម្នាក់​នោះ​បាន​មក​លេង​ផ្ទះ​ជីតា​របស់​ខ្លួន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វរ​លា​ម៉ោង​៧ និង ៣០​ព្រឹក នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កុមា​រា​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ចាន់​សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ទៅ​លេង​ផ្ទះ​ជីតា​ឈ្មោះ ជឿន ធី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ ហើយ​បាន​ចុះ លេង​ទឹកស្រះ តែ​ជា​អកុសល​បាន​រអិល​ជើង​ធ្លាក់​ចូល​អន្លង់​ទឹក​ជ្រៅ ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​។ ក្រោយ​ធ្វើការ ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​កុមា​រា​រង​គ្រោះ​រួច​មក សមត្ថកិច្ច បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ