ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​រថយន្ត​ជាង​បី​ពាន់​គ្រឿង រក​ឃើញ​ខុសច្បាប់​១២៦​គ្រឿង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​ផ្អែក​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​វិធានការ​ក្តៅ​លើ​រថយន្ត​ធំ​ៗ ដែល​ត​ទ្រុង​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ ។…

ខេត្តកំពង់ចាម ៖ ដោយ​ផ្អែក​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ
ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​វិធានការ​ក្តៅ​លើ​រថយន្ត​ធំ​ៗ ដែល​ត​ទ្រុង​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ
។ ត្រូវ​បាន​លោក គួ​ច ចំរើន អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​សហការ​ជាមួយនឹង​សមត្ថកិច្ច
ចុះ​អនុវត្តន៍​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​១០ ដែល​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨ បាន​ចំនួន
៣៦០៨​គ្រឿង ក្នុង​នោះ​រក​ឃើញ​ខុស​បទដ្ឋាន​បច្ចេកទេស​មាន​ចំនួន​១២៦​គ្រឿង​។ លោក សុខ លឹ​ម​ហៀ​ង អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទ​ទួល​បា​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ កម្លាំង​សាធារណៈការ​ខេត្ត បាន​បើក​កិច្ចសហការ​ជា​បន្ទាន់​ជាមួយ​នគរបាល​ចរាចរណ៍ មន្ត្រី​ពន្ធដារ ដោយ​បាន​ធ្វើ​រដ្ឋបាល​ចំហ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ពិនិត្យ​រក​មើលរថយន្ត​ធំ​ៗ​ដែល​បាន​កែ​ច្នៃ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស គឺ​បាន​ចុះ​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​តែ​ម្តង​។

លោក សុខ លឹ​ម​ហៀ​ង អនុប្រធាន​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្ត ប្រាប់​បន្ត​ថា ការ​ចុះ​អនុវត្តន៍​នេះ
ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៨ រ​ហូ​មក​ដ
ល់​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ចំពោះ​រថយន្ត​ត្រូវ​បាន​ត្រួតពិនិត្យ​មាន​ចំនួន​ជាង​៣.០០០​គ្រឿង ក្នុង​នោះ​បាន
រក​ឃើញ​ខុស​បច្ចេកទេស​មាន​ចំនួន​១២៦​គ្រឿង ហើយ​បាន​កាត់​ទ្រុង​រួចរាល់​ចំនួន​៦២​គ្រឿង និង​បន្ត​ចុះ
រក​មើល​រថយន្ត​ធំ​ៗ​បន្ត​ទៀត ក្នុង​ករណី​ខុស​បច្ចេកទេស​តម្រូវ​ឲ្យ​កាត់​ទ្រុង​ចេញ​។ បើ​ពុំនោះ​នឹង​ធ្វើ​ឲ្យ​ខូច
ស្រុត​ផ្លូវថ្នល់​ដោយសារ​តែ​ការ​ផ្ទុក​លើស​ទម្ងន់​នោះ ដូច្នេះ​ដើម្បី​ថែរក្សា​ផ្លូវ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង រូប​លោក​សំណូមពរ​ដល់​ម្ចាស់​យានយន្ត​ទាំងឡាយ មេត្តា​ផ្ទុកទំនិញ​កុំ​ឲ្យ​លើស​ទម្ងន់​។

លោក សុខ លឹ​ម​ហៀ​ង អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បញ្ជាក់​ថា ដោយឡែក​រាល់ថ្ងៃ
នេះ​មាន​រថយន្ត​តូច​ធំ​គ្រប់​ប្រភេទ​ទាំង​នៅ​ក្នុង​ខេត្ត និង​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ដូច​ជា កំពង់ធំ
ក្រចេះ ព្រៃវែង និង​ស្វាយ​រៀង បាន​យក​រថយន្ត​មក​ឆៀក​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​យានយន្ត​។ បើសិនជា​ម្ចាស់​យានយន្ត​ណា​ដែល​មិន​ទាន់​បាន ឆៀករថយន្ត សូម​ប្រញាប់​យក​រថយន្ត​មក​ឆៀក ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​នានា​បាន ទាល់តែ​មានការ​ចូលរួម​ពី​អ្នក​ប្រើប្រាស់ មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ទើប​ជា​ការ​ប្រសើរ ពេល​បើកបរ​មិន​ត្រូវ មាន​ជាតិ​ស្រវឹង ឬ​គ្រឿងញៀន​នោះ​ឡើយ​។ ចំណែក​លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​អនុវត្ត​លើ​វិធានការ​ក្តៅ​របស់​សម្តេច​តេ​ជោ សែន គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​រថយន្តទាំងអស់​ដោយ​មិន​បាន​ប្រកាន់​ថា របស់​អ្នក​នេះ ឬ​របស់​អ្នក​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ