ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​ឲ្យ​ម្ចាស់​ជលយាន​បើកបរ​ក្នុង​ទន្លេសាប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ​ឫស្សី​កែវ សម្រេច​បាន​៦០%​។ ក្នុង​ពេល​នេះ ការដ្ឋាន​បាន និង​កំពុង​ស្ទូច​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន និង​កម្រាល​ស្ពាន​ឆ្លងកាត់​ទន្លេសាប ដែល​ក្រុមការងារ​កំពុង​ខិតខំ​សម្រុក​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ ថា ក្រុមការងារ​ការដ្ឋាន សូម​ស្នើ​ដល់​ម្ចាស់​ជលយាន​យន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ទីតាំង​ការដ្ឋាន សូម​មេត្តា បើកបរ​ជលយាន​យន្ត​បន្ថយល្បឿន​ឲ្យ​បាន​យឺត​បំផុត ដើម្បី​កាត់​បន្ថយ​ទឹក​រលក និង​ចៀសវាង​ការ​ប៉ះពាល់​ដល់​សំណង់​ការដ្ឋាន​។

គួរ​រំ​កឹ​កថា ស្ពាន​បេ​ឡេ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន សាងសង់ ជាមួយ​ស្ពានបេតុង​អា​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​៦ ស្ពាន​នេះ​ស្របគ្នា និង​នៅ​ក្បែរ​គ្នា​។ ស្ថិត​ក្នុង​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៧​កន្លង​មក ក្នុង​គោលបំណង ដើម្បី​រំដោះ​ចរាចរណ៍​ឲ្យ​កំណាត់​ផ្លូវជាតិ​ទាំង​ពីរ​នេះ មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ពង្វាង និង​រំដោះ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បាន​បិទ​ដើម្បី​ជួសជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ