ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមពាសមេឃ​ណាស់ ហ៊ាន​ប្រកាស​លក់​ដី​របស់គេ​ផង !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម កាលពី​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​បុរស​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​រឿង​លួច​លក់​ដី​ព្រះរាជអាជ្ញា​រង​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម កាលពី​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​បុរស​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​រឿង​លួច​លក់​ដី​ព្រះរាជអាជ្ញា​រង​ម្នាក់ ដែល​ម្ចាស់​មិន​បានដឹង ។ ជនសង្ស័យ​មានឈ្មោះ ហួត ម៉ា​យ៉ែ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោ​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដើមចម​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន បុរស​ថ្លើមពាសមេឃ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​ជនសង្ស័យ បាន​យក​ថ្នាំ​ក្រហម​ទៅ​បាញ់​លេខ​ទូរស័ព្ទ​២​ទៅ​៣​លេខ ជាប់​ជញ្ជាំង​ដី​ឡូត៍​ដ៏​ស្កឹមស្កៃ របស់​លោកស្រី ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​មាន​ទី​តាំ​ស្ថិត​នៅ​ផ្លូវ ជា សុ​ផា​រ៉ា ដោយ​ប្រកាស​លក់​ដី នោះ​ជា​បន្ទាន់​។

ឃើញ​ដូច្នោះ​លោកស្រី​ព្រះរាជអាជ្ញា​រង និង​ស្វាមី បាន​កើតជា​ច​ម្ង​ល់ ថា​អ្នក​ណា​ថ្លើមធំ​ម៉េ​ស​ហ៊ាន​មក​សរសេរ​លេខ​ទូរស័ព្ទ​ដាក់​លក់​ដី​ដែល​ម្ចាស់​អត់​បានដឹង​។ ពេល​នោះ​លោកស្រី​ព្រះរាជអាជ្ញា​រង បាន​ប្រើ​មនុស្ស​ជំនិត​ម្នាក់ ឲ្យ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ដែល​ជនអណាមិក​បាន​សរសេរ​នៅ​លើ​ជ​ញ្ជាំ​របង​នោះ ធ្វើ​ជា​សួរ​ទិញ​ដី​នោះ​ដើម្បី​ចង់​ដឹង ថា​តើ​គេ​សរសេរ​លេង ឬ​ក៏​មាន​ចេតនា​លក់​ដី​របស់​លោកស្រី​មែន​។ រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ ភាគី​ម្ចាស់​ដី​ពិតប្រាកដ ក៏​បាន​ទូរស័ព្ទ​ជួប​អ្នក​សរសេរ​លេខ​នៅ​ជញ្ជាំង​របង​នោះ ហើយ​បាន​ធ្វើ​ជា​សួរ​ទិញ និង​ចង់​ដឹង​តម្លៃ​ប៉ុន្មាន​។ បុរស​ឈ្មោះ ហួត ម៉ា​យ៉ែ​ន បាន​ឆ្លើយ​តប​ថា ដី​នេះ​ត្រូវការ​លក់​បន្ទាន់​ព្រោះ ម្ចាស់​ដី​ជា​អនិកជន ហើយ​គេ​ប្រញាប់​វិល​ទៅ​ក្រៅប្រទេស​វិញ ក្នុង​តម្លៃ​២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

មន្ត្រី​នគរបាល​បន្ត​ថា ក្រោយ​ពេល​ម្ចាស់​បាន​ទាក់ទង​សួរនាំ​ដឹង​រឿងរ៉ាវ​អស់ហើយ ក៏​បាន​ឲ្យ​មនុស្ស​ជំនិត​នោះ ណាត់​បុរស​ជា​អ្នកលក់​ដី​នោះ​ជួប​និយាយ​ថ្លៃ​គ្នា​ច្បាស់លាស់​ដើម្បី​ទិញ​ដី (​តែ​នេះ​គាន់​ជា​ល្បិច​ម្ចាស់​ដី​ចង់​ចាប់​ជន​នោះ​ទេ​)​។ ពេល​នោះ​មនុស្ស​របស់​លោកស្រី​ព្រះរាជអាជ្ញា​រង បាន​ណាត់​ជន​កំហូច​ជួប​នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ហើយ​បាន​និយាយ​រឿង​ទិញ​លក់​ដី​ដូច​មែនទែន​អីចឹង ខណៈនោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ ហួត ម៉ា​យ៉ែ​ន នាំ​ទៅ​កាន់​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ តាម​នីតិវិធី​។ នៅ​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ កំពុងធ្វើការ​សាកសួរ​នៅឡើយ​ទេ ហើយ​បើ​តាម​អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ អំ​ណា​ង​អយ្យការ​អាច​ចោទប្រកាន់​ពី​បទ លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ ឬ​ចោទប្រកាន់​ពី​បទ​ឆក​បោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ