ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុ​វ​ត្តិ ត្រៀម​បទ​រ៉ក​នៅ​ក្រុងព្រះសីហនុ​ឲ្យ​អស់ដៃ​ម៉​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

​ប្លែក​ទៀត​ហើយ​លើក​នេះ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ដួងចិត្ត​បងប្អូន​មិន​ចេះ​ជិនណាយ គឺ​លោក ព្រាប សុ​វ​ត្តិ និង​មក​ជួប​បងប្អូន​នៅ​ក្រុងព្រះសីហនុ​ជាមួយ​ស្តាយ៍​បែប រ៉ក រ៉ក និង​បទ​ចម្រៀង រ៉ក…

​ប្លែក​ទៀត​ហើយ​លើក​នេះ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ដួងចិត្ត​បងប្អូន​មិន​ចេះ​ជិនណាយ គឺ​លោក ព្រាប សុ​វ​ត្តិ និង​មក​ជួប​បងប្អូន​នៅ​ក្រុងព្រះសីហនុ​ជាមួយ​ស្តាយ៍​បែប រ៉ក រ៉ក និង​បទ​ចម្រៀង រ៉ក រ៉ក កន្ត្រាក់​អារម្មណ៍​ជា​ច្រើន​បទ នា​ថ្ងៃ​ទី 24 កុម្ភៈ នៅ​ឆ្នេរ​អូរ​ឈើទាល​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT​។

​តាម​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ផលិតកម្ម ហង្ស​មាស បាន​ឲ្យ​ដឹង​ថា កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុ​វ​ត្តិ បាន​រៀបចំ​បទ​ចម្រៀង​បែប រ៉ក រ៉ក ជា​ច្រើន​បទ ដើម្បី​កន្ត្រាក់​អារម្មណ៍​បងប្អូន​នៅ​ក្រុងព្រះសីហនុ​តាម​បែប រ៉ក រ៉ក​។ គ្រប់​គ្នា​បានដឹង​ច្បាស់​​ហើយ​ថា​លោក ព្រាប សុ​វ​ត្តិ គឺជា​តារាចម្រៀង​ដែល​មាន​សំលេង​យ៉ាង​ក្រអួន​ក្រអៅ ហើយ​អាច​បកស្រាយ​គ្រប់​បទ​ចម្រៀង​ទាំងអស់​មិន​ថា បទ​ចម្រៀង​បែប​ណា​នោះ​ទេ​។ ហើយ​ពេល​នេះ​គាត់​នឹង​បកស្រាយ​បទ​ចម្រៀង​ជា​លក្ខណៈ​បែប រ៉ក រ៉ក វិញ​ម្ដង តើ​ពីរោះ និង​កក្រើក​យ៉ាងណា​ទៅ?ច្បាស់​ជា​ប្លែក ហើយ​អស្ចារ្យ​មិនធម្មតា​ទេ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​តន្ត្រី​បែប រ៉ក រ៉ក សុទ្ធសាធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង វិញ​បាន​ឲ្យ​ដឹង​ថា នៅ​ស​ប្ដា​ហ៍​នេះ​យើង​បាន​រៀបចំ​កាដូ​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ទុកជា​ចំណងដៃ​អា​នុ​ស្សាវ​រី​យ៍​ដល់​បងប្អូន​ក្រុងព្រះសីហនុ​ទាំងមូល​មិន​ឲ្យ​ចាញ់​ខេត្ត​ផ្សេង​ៗ​នោះ​ទេ​។ សូម​បងប្អូន​ត្រៀមខ្លួន​ទទួលយក​កាដូ​បែប​រ៉ក រ៉ក សប្បាយ ហើយ​ឱកាស​ឈ្នះ​រង្វាន់​ទូរទស្សន៍ SMART TV និង​ម៉ូតូ​កាលី​ប​យុវវ័យ Kawasaki ជា​ច្រើន​គ្រឿង​ពី BOOSTRONG​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ