ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលទាន​ស្រា​គឺជា​គន្លឹះ​ធ្វើ​ឲ្យ​រស់​បាន​លើស​៩០​ឆ្នាំ

6 ឆ្នាំ មុន

តាម​ការ​សិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​ស្រា​ក្នុង​បរិមាណ​តិច​ល្មម​ជា​រៀងរាល់ថ្ងៃ អាច​ជា​គន្លឹះ​ធ្វើ​ឲ្យ​រស់​បាន​ដល់​លើស​អាយុ​៩០​ឆ្នាំ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន The Week​។ ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ប្រព័ន្ធ​ប្រសាទ​នៅ​សកល​វិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា លោកស្រី Claudia Kawas…

តាម​ការ​សិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​ស្រា​ក្នុង​បរិមាណ​តិច​ល្មម​ជា​រៀងរាល់ថ្ងៃ អាច​ជា​គន្លឹះ​ធ្វើ​ឲ្យ​រស់​បាន​ដល់​លើស​អាយុ​៩០​ឆ្នាំ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន The Week​។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ប្រព័ន្ធ​ប្រសាទ​នៅ​សកល​វិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា លោកស្រី Claudia Kawas បាន​ធ្វើការ​សិក្សា​លើ​មនុស្ស​អាយុ​ចាប់ពី​៩០​ឆ្នាំ​ចំនួន​១៧០០​នាក់ តាំងពី​ឆ្នាំ​២០០៣ ដើម្បី​រក​មើល​ថា តើ​ទម្លាប់​ប្រចាំ​ថ្ងៃ​ពិតជា​កត្តា​អាច​ឲ្យ​រស់​យូរ​បែប​នេះ​ដែរ​ឬ​អត់?

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹកស្រា​បៀរ ឬ​ស្រា​ចំនួន​២​កែវ​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ការ​ស្លាប់​មុន​អាយុ​៩០​ឆ្នាំ​បាន​១៨%​។

លោកស្រី​វេជ្ជបណ្ឌិត Kawas បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មិន​មានការ​ពន្យល់​អ្វី​សម្រាប់​ការ​រក​ឃើញ​នេះ​ទេ តែ​ខ្ញុំ​ជឿជាក់​ថា ការ​ផឹកស្រា​ក្នុង​កម្រិត​តិច​សម​ស្រប​មួយ អាច​ជួយ​ឲ្យ​រស់​បាន​យូរ​»​។

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ទាំង​១៧០០​នាក់​នោះ ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​ពី​១៥​ទៅ​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ បាន​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​បាន​១១%​។ នេះ​គឺ​តិច​ជាង​ការ​ផឹកស្រា​នៅឡើយ​ទេ​។ សម្រាប់​មនុស្ស​មួយ​ចំនួន មូលហេតុ​នៃ​ការ​រស់​បាន​យូរ​បាន​នេះ គឺ​អាច​មក​ពី​កត្តា​សេនេទិច​។ នេះ​មក​ពី​ពូជ​គាត់​អីចឹង ទើបបាន​គាត់​មាន​អាយុ​វែង​។

ការ​សិក្សា​មួយទៀត​ដែល​ត្រូវធ្វើ គឺ​រក​ឲ្យ​ឃើញ​តើ​ទម្លាប់​ប្រចាំ​ថ្ងៃ​មាន​ឥទ្ធិពល​លើ​អាយុ ខ្លាំង​ជាង​កត្តា​សេនេទិច​ដែរ​ឬ​អត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ