ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ហ្គេ​ម​មាន​ប្រយោជន៍​ចំពោះ​កុមារ

6 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Telegraph និង Daily Mail ឲ្យ​ដឹង​ថា ក្មេង​ដែល​លេង​វី​ដេ​អូ​ហ្គេ​មរ​ហូត​ដល់​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ងាយ​នឹង​ចូល​ចុះ​ក្នុង​សង្គម​រស់នៅ​សប្បាយចិត្ត និង​មិនសូវ​រពឹស​ច្រើន​ឡើយ…

យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Telegraph និង Daily Mail ឲ្យ​ដឹង​ថា ក្មេង​ដែល​លេង​វី​ដេ​អូ​ហ្គេ​មរ​ហូត​ដល់​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ងាយ​នឹង​ចូល​ចុះ​ក្នុង​សង្គម​រស់នៅ​សប្បាយចិត្ត និង​មិនសូវ​រពឹស​ច្រើន​ឡើយ ។

ការ​សិក្សា​នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​វ័យក្មេង​អាយុ​ពី​១០​ទៅ​១៥​ឆ្នាំ​ប្រហែល​៥០០០​នាក់ ដែល​តម្រូវ​ឲ្យ​ប្រាប់​អំពី​ការ​ប្រើប្រាស់​ហ្គេ​ម​កុំព្យូទ័រ​របស់​ពួក​គេ ព្រមទាំង​ត្រូវ​បំពេញ​នូវ​តារាង​កម្រង​សំណួរ​លើ​ការ​វាយតម្លៃ​ការ​រស់នៅ​ក្នុង​សង្គម​ជីវិត​ដែល​រីករាយ និង​បញ្ហា​អារម្មណ៍ និង​អាកប្បកិរិយា ។

អ្នកចូលរួម​ប្រភេទ​៧៥​ភាគរយ​បាន​ប្រាប់​ថា ពួក​គេ​លេង​ហ្គេ​ម​កុំព្យូទ័រ​ជា​រៀងរាល់ថ្ងៃ ។ នៅ​ពេល​ប្រៀបធៀប​ជាមួយ​មនុស្ស​វ័យ​ជំទង់​ដែល​មិន​បាន​លេង​ហ្គេ​ម​នេះ អ្នក​ដែល​លេង​តិច​ជាង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​បាន​ប្រាប់​ថា ពួក​គេ​មាន​កម្រិត​នៃ​អា​កាប្ប​កិរិយា​ក្នុង​សង្គម​ខ្ពស់​ជាង និង​រីករាយ​ក្នុង​ជីវិត ព្រមទាំង​មិនសូវ​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ឡើយ ។ វា​មិន​មាន​អ្វី​ខុស​គ្នា​រវាង​អ្នក​មិន​លេង និង​អ្នក​ដែល​លេង​ពី​មួយ​ម៉ោង​ទៅ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ មនុស្ស​វ័យ​ជំទង់​ដែល​លេង​ហ្គេ​ម​ច្រើន​ជាង​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា មិនសូវ​ជា​មានការ​ចូលរួម​ក្នុង​សង្គម មិនសូវ​សប្បាយចិត្ត និង​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ជាង​អ្នក​ដែល​មិន​លេង ។ ប៉ុន្តែ​ដោយសារ​តែ​ការ​សិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន ដូច្នេះ​ការ​នាំ​ឲ្យ​មានការ​លេង​ហ្គេ​ម​ក្នុង​ការ​ពន្យល់​ទៅ​លើ​ភាព​ខុស​គ្នា​លើ​អ​កប្ប​កិរិយា​រវាង​អ្នក​មិន​លេង និង​អ្នកលេង​តិចតួច ឬ​ច្រើន​នោះ នៅ​តែ​មាន​កត្តា​ជា​ច្រើន​ទៀត​ចូលរួម​ដែរ​ដូច​ជា​តំណពូជ បរិ​ដ្ឋា​ន​ជុំវិញ និង​កត្តា​របៀប​រស់នៅ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​ការ​សិក្សា​បាន​ពិនិត្យ​ទាំង​កម្រិត​នៃ​ការ​លេង​ហ្គេ​ម និង​អាកប្បកិរិយា​ក្នុង​ពេល​តែ​មួយ ដូច្នេះ​ទោះបីជា​វា​មានការ​ទាក់ទង​គ្នា​ក៏​ដោយ ក៏​វា​មិន​អាច​ប្រាប់​យើង​អំពី​គោលដៅ​នៃ​ការ​ទាក់ទង​នេះ​ដែល​ថា លេង​ហ្គេ​មតិច​ជាង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ជំទង់​សប្បាយចិត្ត និង​ចូលរួម​ក្នុង​សង្គម​ស្រួល ឬ​សប្បាយ​ចិត្ត​ជាង​អ្នក​ដែល​អត់​លេង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ