ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខូចខាត​សុខភាព​បេះដូងប្រហែលជា​ចាប់ផ្តើម​តាំងពី​កុមារភាព

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​Mail Online ឲ្យ​ដឹង​ថា ក្មេង​ដែល​កំពុង​តែ​ខូចខាត​សុខភាព​បេះដូង​កាន់តែ​ឆាប់​ត្រឹម​អាយុ​១២​ឆ្នាំ អាច​ដោយសារ​តែ​របប​អាហារ​ពួក​គេ​មិន​គ្រប់គ្រាន់ ។ ការ​សិក្សា​របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​នូវ​កម្រិត​ដ៏​ខ្ពស់​មួយ​នៃ​កត្តា​ប្រឈម​មុខ​ជំងឺ​បេះដូង​លើ​កុមារ ។ ការ​សិក្សា​មិន​បាន​បង្ហាញ​នូវ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​កត្តា​ប្រឈម​មុខ​នេះ​ថា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​Mail Online ឲ្យ​ដឹង​ថា ក្មេង​ដែល​កំពុង​តែ​ខូចខាត​សុខភាព​បេះដូង​កាន់តែ​ឆាប់​ត្រឹម​អាយុ​១២​ឆ្នាំ អាច​ដោយសារ​តែ​របប​អាហារ​ពួក​គេ​មិន​គ្រប់គ្រាន់ ។ ការ​សិក្សា​របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​នូវ​កម្រិត​ដ៏​ខ្ពស់​មួយ​នៃ​កត្តា​ប្រឈម​មុខ​ជំងឺ​បេះដូង​លើ​កុមារ ។ ការ​សិក្សា​មិន​បាន​បង្ហាញ​នូវ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​កត្តា​ប្រឈម​មុខ​នេះ​ថា កើតឡើង​លើ​មនុស្ស​អាយុបែប​ណា​ៗ​ឡើយ ប៉ុន្តែ​វា​បាន​បង្កើន​ការ​ព្រួយបារម្ភ​ថា វា​ប្រហែលជា​កើតឡើង​លើ​សុខភាព​បេះដូង​តាំងពី​កុមារភាព​មក​ម្ល៉េះ ។

ការ​សិក្សា​បាន​ពិនិត្យ​ទៅ​លើ​កត្តា​ប្រឈម​មុខ​ដែល​ពាក់ព័ន្ធ​ចំនួន​បួន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​លើ​មនុស្ស​ធំ​។ កត្តា​ទាំងនោះ​មាន​ដូច​ជា​៖

•​របប​អាហារ​មិន​គ្រប់គ្រាន់
•​ធាត់​ជ្រុល
•​កូ​ឡេ​ស្តេ​រ៉ូ​ឡើង​ខ្ពស់
•​សម្ពាធ​ឈាម​ឡើង​ខ្ពស់

អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​សង្កេត​ទៅ​លើ​ក្មេង​ប្រមាណ​៨៩៦១​នាក់ ហើយ​បាន​រក​ឃើញ​ថា ក្មេង​អាយុ​ពី​២​ទៅ​១១​ឆ្នាំ មិន​ដល់​មួយ​ភាគរយ​ផង ដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ។

ប្រហែល​ជាមួយ​ភាគ​បី​នៃ​ក្មេង​ទាំងអស់​គឺ​ធាត់ ឬ​ធាត់​ជ្រុល ។ ៨០​ភាគរយ​នៃ​ក្មេង​ទាំងអស់ គ្រាន់តែ​អាច​ញ៉ាំ​សមាសធាតុ​មួយ​នៃ​សមាសធាតុ​ទាំង​ប្រាំ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ផ្តល់​សុខភាព ៖

•​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បួន​ទៅ​៥​ពេល​ក្នុង​មួយ​ថ្ងៃ
•​ញ៉ាំ​ត្រី​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍
•​របប​អាហារ​មាន​ជាតិ​ប្រៃ​ទាប
•​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទាប
•​ញ៉ាំ​អាហារ​ជា​គ្រាប់​ធញ្ញជាតិ​ជា​ទៀងទាត់

ខណៈ​ពេល​ដែល​ការ​ខូចខាត​របស់​បេះដូង​នៅ​ថ្ងៃក្រោយ មិន​ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​សិក្សា​នេះ​ទេ វា​គ្រាន់តែ​សង្ខេប​ទៅ​លើ​តម្រូវការ​ដើម្បី​ជំរុញ​ដល់​សុខ​ភាព​នៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ ។ ជំងឺ​បេះដូង​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ត្រូវ​បាន​លេចធ្លោ​ខ្លាំង​ជាង​ជំងឺមហារីក​ឡើយ ព្រោះ​ជំងឺមហារីក​ជាដើម​ហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​អភិ​វ​ឌ្ឈ​ន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ