ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​ឃើញ​បំណែកយន្តហោះ និង​សាកសព​មនុស្ស​លើ​ភ្នំហើយ​

6 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២០ កុម្ភៈ ចាប់ផ្តើម​ចូល​ទៅ​ដល់​កន្លែង​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦៦​នាក់​ហើយ ។ កន្លែង​យន្តហោះ​នេះ​ធ្លាក់​ គឺ​នៅ​តំបន់​ភ្នំ​ខ្ពស់​មួយ​ពិបាក​ឡើង​ទៅ​ដូច្នោះ​ការ​ប្រមូល​សាកសព​មនុស្ស​យក​ចេញ​ពិតជា​មានការ​លំបាក…

ប្រទេស​អ៊ី​រ៉​ង់ ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២០ កុម្ភៈ ចាប់ផ្តើម​ចូល​ទៅ​ដល់​កន្លែង​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦៦​នាក់​ហើយ ។ កន្លែង​យន្តហោះ​នេះ​ធ្លាក់​ គឺ​នៅ​តំបន់​ភ្នំ​ខ្ពស់​មួយ​ពិបាក​ឡើង​ទៅ​ដូច្នោះ​ការ​ប្រមូល​សាកសព​មនុស្ស​យក​ចេញ​ពិតជា​មានការ​លំបាក ។

យន្តហោះ​ធុន ATR របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ី​រ៉​ង់ ASEMAN AIRLINES ដែល​ហោះហើរ​រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​ក្រុង YASOUJ ភាគ​និរតី​ប្រទេស​បាន​ធ្លាក់​នា​ថ្ងៃ​ទី​១៨ កុម្ភៈ ក្នុង​តំបន់​ជួរ​ភ្នំ ZAGROS ពេល​មាន​ព្យុះ​ព្រិល​មួយ ។ ក្រោយ​រយៈពេល​២​ថ្ងៃ​នៃ​ការ​តាម​រុករក​យ៉ាង​លំបាក​មក​ពី​ព្រិល និង​អ័ព្ទ​ក្រាស់​ឧទ្ធម្ភាគចក្រ​យោធា​មួយ ទីបំផុត​ប្រទះ​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ នូវ​បំណែក​យន្តហោះ​ធំ​មួយ ដែល​មាន​រូប LOGO របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក៏​ប៉ុន្តែ​ការ​ចូល​ទៅ​កាន់​ទីនោះ​លំបាក​ខ្លាំង ។ មាន​ជ្រោះ​ជ្រៅ​ៗ ហើយ​គ្រោះថ្នាក់​ពុំ​អាច​ឱ្យ​ឧទ្ធម្ភាគចក្រ​ចុះ​បាន ។ បណ្តា​សាកសព​ជន​រង​គ្រោះ​ត្រូវ​លី ឬ​អូស​ចុះ​ពី​ភ្នំ​ដែល​នឹង​នាំ​ឱ្យ​មានការ​ចំណាយពេល​ច្រើន ។

យោង​តាម​ទូរទស្សន៍​រដ្ឋ IRIB ថា អ្នក​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​នៃ​ក្រុម​ជួយ​សង្គ្រោះ​និយាយ​ថា បានឃើញ​សាកសព​មនុស្ស​នៅ​រាយ​ប៉ាយ​ជុំវិញ​បំណែក​យន្តហោះ​ដែល​ស្ថិត​នៅ​កម្ពស់​ប្រមាណ​ជា​៤.០០០​ម៉ែត្រ​លើ​ភ្នំ DENA ។

អ្នក​ឡើង​ភ្នំ​ប្រមាណ​ជា​១០០​នាក់​បាន​នាំ​គ្នា​ឡើង​លើ​ភ្នំ​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ កុម្ភៈ មក។ ពួក​គេ​ចាប់ផ្តើម​ឡើង​ទៅ​ដល់​កន្លែង​យន្តហោះ​ធ្លាក់ និង​ប្រមូល​សាកសព​មនុស្ស​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ