ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​UNDP​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ប​ប្រកាស​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី Clairen Vander Vaeren តំណាង​អង្គការ​UNDP​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​បាន​បញ្ចប់​បេសកកម្ម​ការងារ​របស់​លោកស្រី​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោកស្រី Clairen Vander Vaeren តំណាង​អង្គការ​UNDP​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​បាន​បញ្ចប់​បេសកកម្ម​ការងារ​របស់​លោកស្រី​នៅ​កម្ពុជា និង​បាន​ចូល​ជម្រាបលា​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ លោកស្រី​បាន​ប្រកាស​បន្ត​សហការ​និង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើក​ឡើង​ថា លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែង​ថា លោក​ស​ស្រី​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុង​ការ​បំពេញការងារ​របស់​លោកស្រី​នៅ​កម្ពុជា​កន្លង​មក ។ អង្គការ​UNDP​របស់​លោកស្រី​បាន​ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​ជា​ដៃ​គួ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ​នានា​នៅ​កម្ពុជា ។ លោក​បាន​បញ្ជាក់​ថា​លោកស្រី Clairen Vander Vaeren ជា​ដៃ​គួ​ដ៏​សំខាន់ និង​តាម​រយៈ​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រុម​អង្គការសហប្រជាជាតិ​បាន​រួម​វិ​ទាន​ដ៏​សំខាន់​សម្រាប់​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច ការ​រីក​ចំរើន​ដោយ​ចីរភាព​របស់​កម្ពុជា ។ ការ​គាំពារ​ផ្នែក​សង្គម ធនធានមនុស្ស​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ជុំ សុន្ទរី បាន​លើក​ឡើ​ថា លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ការ​ជួយ​របស់​អង្គការសហប្រជាជាតិ​ដល់​កម្ពុជា​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ជា​ច្រើន​របស់​កម្ពុជា មនុស្សធម៌ ការ​ដោះ​មីន និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ។ ក្នុង​ការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​លោកស្រី​បាន​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ដៃគូ​នានា​នៃ​អង្គការសហប្រជាជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សម្រេច​បាន​សមិទ្ធិ​ជា​ច្រើន​ក្នុង​រយៈពេល​៥​ឆ្នាំ​នៅ​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​លោកស្រី​ជា​អ្នក សម្របសម្រួល​និង​ជា​ប្រធាន​អង្គការ UNDP នៅ​កម្ពុជា គឺ​លោកស្រី​បាន​ធ្វើ​ជា​ដៃគូ​ដ៏​ជិ​រ​ស្និទ្ធ​របស់​ក្រសួងការបរទេស​។​តាម​រយៈ​ជំនួយ​អភិវឌ្ឍ​ន៏​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​នូវ​ការ​ចូលរួម​វិភាគទាន​ដ៏​សំខាន់​ចំពោះ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​,​សង្គមកិច្ច គាំពារ​សង្គម ,​ការ​អភិវឌ្ឍ​ន៏​ធនធានមនុស្ស ,​អភិបាលកិច្ច ល្អ​,​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​ន៏​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ៕

កែសម្រួលដោយ