ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមា​ខ្មែរ​ច្នៃ​ជា​ម៉ូ​ដ​សម្លៀក​បំពាក់​បង្អួត​សម្រស់​លើ​ឆាក​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​រំដួល​អប្សរា​ក្រមា​ខ្មែរ​» និង​«​អប្សរា​ស​»​គឺជា​ម៉ូ​ដ​សម្លៀក​បំពាក់​ខ្មែរ​ដែល​តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូ​ដ​កញ្ញា​សូ អែន​ណា រចនា​ឡើង​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាង​១​ពាន់​ដុល្លារ​។ ម៉ូ​ដ​ទាំង​២​នោះ​នាង​ច្នៃ​យក​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិ​រណ៍ Winter Olympic…

រាជធានី​ភ្នំពេញ ៖ «​រំដួល​អប្សរា​ក្រមា​ខ្មែរ​» និង​«​អប្សរា​ស​»​គឺជា​ម៉ូ​ដ​សម្លៀក​បំពាក់​ខ្មែរ​ដែល​តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូ​ដ​កញ្ញា​សូ អែន​ណា រចនា​ឡើង​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាង​១​ពាន់​ដុល្លារ​។ ម៉ូ​ដ​ទាំង​២​នោះ​នាង​ច្នៃ​យក​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិ​រណ៍ Winter Olympic Game រៀបចំ​ឡើង​នៅ​ប្រទេស​កូរ៉េ ។ កញ្ញា សូ អែន​ណា សប្បាយ​រីករាយ​នៅ​ពេល​ក្លាយជា​តំណាង​ប្រទេស​កម្ពុជា​យក​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ចូលរួម​ព្រឹត្តិ​កាណ៍​ដ៏​ធំ​មួយ​នោះ ។

កាលពី​យប់​ថ្ងៃ​ទី​១៩ កុម្ភ​: ២០១៨ មេក្រុម​បង្ហាញ​ម៉ូ​ដ​តារា​រះ​ថ្មី​កញ្ញា សូ អែន​ណា ដែល​ជា​អតីត​បេក្ខភាព​Miss Global Cambodia កាលពី​ឆ្នាំ​២០១៦ និង​ជាតា​រា​ម៉ូ​ដែល​ផង​នោះ​បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​នាម​ជា​តំណាង​កម្ពុជា​យក​សម្លៀក​បំពាក់​តំណាង​ជាតិ​២​ឈុត​នោះ​ទៅ​បង្ហាញ ។ នាង​ត្រូវ​គេ​ជ្រើស​ឱ្យ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ Winter Olympic Game ដែល​ប្រទេស​កូរ៉េ​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្រៅពី​ការ​ប្រកួត​កីឡា​ជា​លក្ខណ​:​អន្តរជាតិ​សម្រាប់​រដូវ​ត្រជាក់ ក៏​មាន​ដាក់​តាំង​បង្ហាញ​សម្លៀក​បំពាក់​ប្រចាំ​ជាតិ​របស់​ប្រទេស​ចំនួន​២៣​នៅ​អាស៊ី​ក្នុង​នោះ​កម្ពុជា​គឺ​កញ្ញា​សូ អែន​ណា ជា​តំណាង ។

តារា​មាន​រាង​ខ្ពស់ស្រឡះ និង​មាន​សម្បុរ​ខ្មៅស្រស់​សូ អែន​ណា និយាយ​ថា​នេះ​ជា​ដំណើរ​​ចាកចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​លើក​ទី​៣​របស់​នាង​ហើយ ប៉ុន្តែ​កាលពី​លើក​មុន គឺជា​គម្រោង​ដែល​នាង​ដឹកនាំ​សមាជិក​ក្រុម​តារា​ម៉ូ​ដែល​របស់​នាង​ចេញ​ទៅ​ប្រកួត​តំណាង​​ឱ្យ​កម្ពុជា​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​ទើប​នាង​ចាត់​ទុក​ដំណើរ​ចាកចេញ​លើក​នេះ គឺជា​អ្វី​ដែល​នាង​នឹក​ស្រមៃ ដោយសារ​តែ​នាង​ត្រូវ​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​តំណាង​កម្ពុជា ហើយ​ស្លៀក​មួយ​ឈុត​តំណាង​ឱ្យ​វប្បធម៌​ខ្មែរ ព្រមទាំង​ផ្ដល់​ឱកាស​ឱ្យ​ច្នៃ​មួយ​ឈុត​ទៀត ដែល​ជា​គំនិត​របស់​នាង​ដាក់​តាំងនៅ​ក្នុង​បន្ទប់​ពិព័រណ៍​របស់​កូរ៉េ​នៅ​ក្នុង​ពិធី ។

អតីត​បេក្ខភាព Miss Global Cambodia ឱ្យ​ដឹង​ថា​ព្រឹ​តិ្ត​ការណ៍ Winter Olympic Game មាន​តារា​បង្ហាញ​ម៉ូ​ដ​ពី​ជុំវិញ​ពិភពលោក​ប្រមាណ​ជា​២៣​ប្រទេស ដើម្បី​បង្ហាញ​សម្លៀក​បំពាក់​ប្រពៃណី រៀង​ៗ​ខ្លួន ។ សម្រាប់​សម្លៀក​បំពាក់​២​ម៉ូ​ដ​របស់​កម្ពុជា​ដែល​កញ្ញា​អែន​ណា យក​ទៅ​បង្ហាញ​នោះ អ្នក​រៀបចំ​នឹង​យក​ដាក់​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នៃ​ប្រទេស​កូរ៉េ ។

សូ អែន​ណា មាន​ជំនឿ​ថា​សម្លៀក​បំពាក់​២​ម៉ូ​ដ​គឺ​«​រំដួល​អប្សរា​ក្រមា​ខ្មែរ​» និង​«​អប្សរា​ស​»​ដែល​នាង​យក​ទៅ​បង្ហាញ​នឹង​ធ្វើ​ឱ្យ​បរទេស​ចាប់អារម្មណ៍​ខ្លាំង ហើយ​វប្បធម៌ ប្រពៃណី​ខ្មែរ​ក៏​រឹតតែ​ទទួលស្គាល់​កាន់តែ​ច្រើន​ឡើង ។

ព្រឹត្តិការណ៍ Winter Olympic Game ដែល​កញ្ញា​សូ អែន​ណា យក​សម្លៀក​បំពាក់​ខ្មែរ​២​ម៉ូ​ដ​ទៅ​បង្ហាញ​នោះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ