ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វ​ល័​ក្ខ ស្រោច​ទឹក​លើករាសីក្រោយ​ខូចចិត្ត​ស្ទើរ​បញ្ចប់ជីវិត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​ទៅ​ស្រោច​ទឹក​លើករាសី បន្ទាប់​ពី​នាង​ខូចចិត្ត​ខ្លាំង​រហូត​ស្ទើរ​បញ្ចប់ជីវិត​របស់​ខ្លួន ។ ការ​សម្រេចចិត្ត​ទៅ​រក​ព្រះសង្ឃ​ស្រោច​ទឹក​នេះ​ត្រូវ​វ៉ា​ន់ វ​លក្ខ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​ទៅ​ស្រោច​ទឹក​លើករាសី បន្ទាប់​ពី​នាង​ខូចចិត្ត​ខ្លាំង​រហូត​ស្ទើរ​បញ្ចប់ជីវិត​របស់​ខ្លួន ។

ការ​សម្រេចចិត្ត​ទៅ​រក​ព្រះសង្ឃ​ស្រោច​ទឹក​នេះ​ត្រូវ​វ៉ា​ន់ វ​លក្ខ អះអាង​ថា ជា​ការ​លើករាសី​កុំឱ្យ​មោហ៍បាំង​ជញ្ជាំង​បិទ​ដូច​ពីរ​ទៅ​បី​ថ្ងៃ​កន្លង​មក និង​ឱ្យ​ជ្រះ​ចង្រៃ​តាម​ទឹក​ឱ្យ​អស់ ហើយ​យក​អ្វី​ដែល ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​វិញ ។

មុន​ពេល​ស្រោច​ទឹក វ៉ា​ន់ វ​ល័​ក្ខ បាន​ធ្វើ​ឱ្យ​មហាជន និង​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់​ផ្អើល​​បន្ទាប់​ពី​នាង​បង្ហោះ​សារ ចម្លែក​ៗ​បង្ហាញ​ពី​ការ​ខូចចិត្ត រឿង​អ្វីមួយ​រហូត​ស្ទើរតែ​បញ្ចប់​ជីវិត ។ សារ​ដែល​វ៉ា​ន់ វ​ល័​ក្ខ បង្ហោះ​នោះ «​ជីវិត​លែង​មាន​ន័យ ចង់​សម្រាក​រហូត ,​ខ្ញុំ​សុំ​បិទ​ទូរស័ព្ទ​មួយ​រយៈ សុំ​ទោស​បើ​ខ​លម​ក​អត់​ចូល ,​មោហ៍បាំង​ជញ្ជាំង​បិទ​មួយ​ពេល​ប៊ិះ​លែង​បានឃើញ​ពិភពលោក ,​ឈប់​ផុស​រូប​ហើយ​រហូត​ដល់​សប្បាយចិត្ដ​វិញ​ទើប​ផុស ,​ញាំ​ថ្នាំ​ហើយ​គេង​មានអី​មិនល្អ ,​សុំ​ទោស​អ្នក​ទាំងអស់​គ្នា​ដែល​ខ​លម​ក​លេខ​ខ្ញុំ​អត់​ចូល សុំ​បិទ​២​ទៅ​៣​ថ្ងៃ​សិន ,​សុំ​ពេល​រៀបចំ​ខ្លួន​យក វ៉ា​ន់ វ​ល័​ក្ខ ពី​មុន​មក​វិញ …»​។

បន្ទាប់​ពី​បាន​បង្ហោះ​សារ ចម្លែក​ៗ​បែប​នេះ​មក វ៉ា​ន់ វ​ល័​ក្ខ មិន​បាន​ឆ្លើយ​តប​បណ្តា​មិត្តភក្តិ​របស់​នាង​ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​នាង​នោះ​ឡើយ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​នាង​បាន​បង្ហោះ​រូបភាព​ស្រោច​ទឹកជា​មួយ​ព្រះសង្ឃ បង្ហាញ​ពី​ការ​វិល​មក​សភាព​ដើម​វិញ​របស់​នាង​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​គាំទ្រ និង​មិត្តភក្តិ​របស់​នាង​សម្តែង​ការ​សាទរ ដែល​នាង​មិន​រឿង​អ្វី​មិនល្អ ។

តារា​និយម​សម្តែង​តួ​កាច​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ ជាតា​រា​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ និង​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អ្នកគាំទ្រ​តាម​រយៈ​ខ្សែភាពយន្ត​ជា​ច្រើន ។

បច្ចុប្បន្ន​តារា​សម្តែង​ស្រី​សិច​ស៊ី​រូប​នេះ​កំពុង​មមាញឹក​ជាមួយនឹង​ការងារ​នៅ​ក្នុង​វិស័យ​សិល្បៈ​យ៉ាងច្រើន​ជា​បន្តបន្ទាប់​ស្ទើរតែ​ដកឃ្លា​មិន​រួច ។

វ៉ា​ន់ វ​ល័​ក្ខ បាន​ចាប់​យក​ទីផ្សារ​សម្តែង​ស្ទើរ​មិន​ដាច់​សូរ ហើយ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ដ​មិន​ក្រោម​ជាង​១០​រឿង​ទេ ក្រោយ​ពី​នាង​ក្លាហាន​បង្ហាញ​ពី​ភាព​សិច​ស៊ី​គួរ​ឲ្យ​ចាប់អារម្មណ៍​មក ។

បើ​ទោះបីជា​តារា​ថ្មី​ពិតមែន ប៉ុន្តែ​វ៉ា​ន់ វ​ល័​ក្ខ តែងតែ​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​មិន​ចាញ់​តារា ផ្សេង​ៗ​ទៀត​ឡើយ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​កំពុង​តែ​ស្នាក់​នៅ​ក្នុង​ខុន​ដូរ​មួយ​ដ៏​ប្រណីត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ