ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តអូរឌីស៊េរីទំនើបបុកកូនទាដាច់ជាពីរ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក់​អូរ​ឌី​ស៊េរី​ទំនើប​បាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​បណ្តាល​របួស​២​នាក់​ទាំង​កណ្តាល​យប់​អ្នកបើកបរ​គេចខ្លួន​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវបំបែក​ខា​រ៉ា​អូរ​ខេ​យីហោ​ខេ​វ័​ន្ត ស្ថិត​ភូមិ​ប៉ា​លិ​លេ​ត្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​បណ្តាល​របួសធ្ងន់​២​នាក់​មាន​ទី​១-​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក់​អូរ​ឌី​ស៊េរី​ទំនើប​បាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​បណ្តាល​របួស​២​នាក់​ទាំង​កណ្តាល​យប់​អ្នកបើកបរ​គេចខ្លួន​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវបំបែក​ខា​រ៉ា​អូរ​ខេ​យីហោ​ខេ​វ័​ន្ត ស្ថិត​ភូមិ​ប៉ា​លិ​លេ​ត្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​បណ្តាល​របួសធ្ងន់​២​នាក់​មាន​ទី​១-​ឈ្មោះ ឡុ​ច វ​ត្តី ភេទ​ស្រី អាយុ​១៩​ឆ្នាំ បុគ្គលិក​កាស៊ីណូ និង​ទី​២-​ឈ្មោះ សោ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខ​របប​លក់ដូរ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ប៉ា​លិ​លេ​ត្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ម៉ាក​អូរ​ឌី​ស៊េរី​ទំនើប​ប្រភេទ​មី​នី ពណ៌​ស គ្មាន​ស្លាក​លេខ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទំនង​ស្រវឹង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​រ៉េ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ធូរ​ដេ​កូន​ទា ពាក់​ស្លាក​លេខ កំពង់ចាម ២Q-២៦៦៧ ដែល​កំពុង​ជិះ​គ្នា​២​នាក់​បណ្តាល​របួសធ្ងន់​ទាំង​នាក់​មាន​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ច វ​ត្តី របួសធ្ងន់​ប្រអប់ជើង​ឆ្វេង​ឈ្មោះ សោ របួស​ភ្លៅ​ឆ្វេង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​វាស់វែង​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​ជិះ​គ្នា​២​នាក់​ពីក្រោយ​បណ្តាល​របួស​ធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ចំណែក​ម៉ូតូ​ខូច​ខ្ទេច និង​រថយន្ត​ស៊េរី​ទំនើប​ខូច​ផ្នែក​ខាង​មុខក្រោយ​​ពេល​វាស់វែង​ហើយ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ