ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ដោះ​គោ​​ជួយ​​អភិវឌ្ឍន៍​ខួរ​ក្បាល​​ក្មេង​​បើ​​ផឹក​​ក្នុង​ចំនួន​ត្រឹមត្រូវ​

11 ឆ្នាំ មុន

​​​យោង​តាម​សេចក្តី​រាយ​ការ​ណ៍ដោយ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​បាន​ដក​ស្រង់​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ក្មេង​អា​យុ​ចន្លោះ​​ពី​២ទៅ​៥​ឆ្នាំ​គួរ​ផឹក​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​កន្លះ​​លីត្រទើប​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់គេ​អភិវឌ្ឍ​និង​មាន​ភាព​វៃ​ឆ្លាត ។​វេជ្ជ​បណ្ឌិត Jonathon Maguireអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​ St.​Michael’s​ក្រុងតូរ៉ុន​តូ​ប្រ​ទេស​កា​ណា​ដា​ថ្លែង​ថា កេ្មង​ដែល​ផឹក​

​​​យោង​តាម​សេចក្តី​រាយ​ការ​ណ៍ដោយ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​បាន​ដក​ស្រង់​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ក្មេង​អា​យុ​ចន្លោះ​​ពី​២ទៅ​៥​ឆ្នាំ​គួរ​ផឹក​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​កន្លះ​​លីត្រទើប​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់គេ​អភិវឌ្ឍ​និង​មាន​ភាព​វៃ​ឆ្លាត ។​វេជ្ជ​បណ្ឌិត Jonathon Maguireអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​ St.​Michael’s​ក្រុងតូរ៉ុន​តូ​ប្រ​ទេស​កា​ណា​ដា​ថ្លែង​ថា កេ្មង​ដែល​ផឹក​ទឹក​ដោះ​គោ​មិន​គ្រប់​គ្រាន់​នាំ​ឱ្យ​ខ្វះ​វីតា​មីន D​ខណៈ​ការ​ផឹក​ច្រើន​លើស​កំណត់​នឹង​នាំ​ឱ្យ​បាត់​បង់​ជាតិ​ដែក​ក្នុង​ឈាម​របស់​ក្មេង ។​

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា​៖«ទឹក​ដោះ​ដែល​គេ​ច្រ​​បាច់​យក​ពី​មេគោ​គឺ​ជា​អា​ហារ​មូល​ដ្ឋាន​​គ្រឹះ​យ៉ាង​សំ​ខាន់​សម្រាប់​ក្មេង ​ជា​ពិ​សេស​ក្មេង​នៅ​បស្ចិម​ប្រ​ទេស​ ។ ខ្ញុំ​មិន​ហ៊ាន​មើល​ងាយ​ពី​សារ​សំ​ខាន់​អា​ហារ​នេះ​ឡើយ »។ ​ទោះ​ជា​យ៉ាង​នេះក្តី​​ វា​នៅ​តែ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​លើ​ចំ​នួន​ទឹក​ដោះ​គោ​ពិត​ប្រា​កដ​ដែល​ក្មេង​ៗ​គួរ​ផឹក ។

​អង្គ​ការ​មួយ​ចំ​នួន​ជឿ​ថា ផឹក​ទឹក​ដោះ​គោ​​​១​លីត្រ​ក្នុង​មួយ​ថ្ងៃ​ទើប​អាច​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​បាន​ ខណៈ​អង្គ​ការ​ផ្សេង​ទៀត​យល់​ថា​ ចំ​នួន​នេះ​ច្រើន​​ពេក​ដ្បិត​វា​នឹង​ធ្វើឱ្យ​សារ​ធាតុ​ដែក​ក្នុង​ឈាម​របស់​កុ​មារ​ថយ​ចុះ​ ។ ការ​សិក្សា​លើក​នេះ វេជ្ជ​បណ្ឌិត Maguire​និង​​​សហ​ការី​របស់​ខ្លួន​បាន​ពិ​សោធ​លើ​ក្មេង​ៗអា​យុ​​ពី​២​ទៅ​៥ឆ្នាំ​ចំ​នួន ១.៣១១​នាក់ ៕